វីដេអូ​អាថ៌​កំបាំងមាន​អក្សរ “O” ស​ង្ស័​យ​អ្នកមើល World Cup ជុំគ្នា​មាន​លាភ​ធំ​

  • 2018-06-15 10:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

World Cup ៤​ឆ្នាំ​ទើប​មាន​ម្ដង មិត្តភ័ក្ដិ​ស៊េរី​ដើរ​លេង​ជាមួយ​គ្នា ប្រាកដ​ជា​ជុំគ្នា​មើល​ការ​ប្រកួត​គូ​សំខាន់ៗ ឬ​ក្រុម​ជម្រើស​ជាតិ​ដែលខ្លួន​ចូល​ចិត្ត​ជា​មិន​ខាន មិន​ថា​នៅផ្ទះ ឬ​ហាង​ផឹក​ស៊ី​នោះ​ឡើយ។ ដើម្បី​ឲ្យ​ឱកាស​ជុំគ្នា​មើល World Cup ឆ្នាំ​នេះ កាន់​តែ​សប្បាយ​រីក​រាយ និង​មាន​ន័យ ស្រាបៀរ​អង្គរ បាន​ចេញ​វីដេអូ​អាថ៌កំបាំង​មួយ ដោយ​មាន​បង្ហាញ​តួអក្សរ​អង់គ្លេស “O” លើ​ក្រវិល​កំប៉ុង នៅ​ចុង​បញ្ចប់។

សូម​មើល​វីដេអូ៖

បើ​តាម​ការ​បង្ហើប​ពី​ក្រុមហ៊ុន​អក្សរ “O” នេះ អាច​ជារ​ង្វាន់​ធំ តែ​បដិសេធ​មិន​ប្រាប់​ថា រង្វាន់​ធំ​នោះ​ជា​រង្វាន់​អ្វី​ឡើយ ហើយ​សូម្បី​តែ​អក្សរ “O” តំណាង​ឲ្យ​អ្វី ក៏​ក្រុមហ៊ុន​មិន​ទាន់​លាត​ត្រដាង​ដែរ។

យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​នឹង​លាត​ត្រដាង​ឲ្យ​ដឹង​លម្អិត​ជុំវិញ​យុទ្ធនាការ​ខាង​លើ​នៅ​សប្ដាហ៍​ក្រោយ៕

អត្ថបទ៖ សុផាត