ក្ដៅ! ស្ងាត់ៗ ក្លឹប Real Madrid ទើបទិញបានខ្សែប្រយុទ្ធវ័យក្មេងម្នាក់ទៀត ក្នុងតម្លៃកប់ក្ដោង
- 2018-06-15 13:12:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅ! ស្ងាត់ៗ ក្លឹប Real Madrid ទើបទិញបានខ្សែប្រយុទ្ធវ័យក្មេងម្នាក់ទៀត ក្នុងតម្លៃកប់ក្ដោង
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ ក្លឹបប្រេស៊ីល Santos បានប្រកាសថា Real Madrid បានព្រមព្រៀងជាមួយខ្លួន ក្នុងផ្ទេរខ្សែប្រយុទ្ធវ័យក្មេង Rodrygo។
បើតាមការចុះផ្សាយរបស់ Goal តម្លៃនៃការផ្ទេរស្ថិតក្នុងរង្វង់ ៤៥ លានអឺរ៉ូ (ប្រមាណ ៥២,២ លានដុល្លារសហរដ្ឋអាមេរិក)។ តម្លៃផ្ទេរនេះ ជាប់ជាកំណត់ត្រាថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រដែលក្លឹបប្រេស៊ីល Santos ទទួលបាន។
យ៉ាងនេះក្ដី បើតាមកិច្ចព្រមព្រៀងនេះ ខ្សែប្រយុទ្ធ Rodrygo នឹងត្រូវបន្តលេងនៅក្លឹបប្រេស៊ីលមួយរដូវកាលទៀត មុនមកលេងជាផ្លូវការជាមួយក្លឹបថ្មីខ្លួន។
កីឡាករវ័យ ១៧ ឆ្នាំ Rodrygo បានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាល ២០១៧/១៨។ ក្នុងបាល់ទាត់ក្លឹប ខ្សែប្រយុទ្ធស៊ុតចូល ៦ គ្រាប់ និង Assist ២ លើក ក្នុងការបង្ហាញខ្លួន ១៥ លើក។ ចំណែកឯក្នុងបាល់ទាត់អន្តរជាតិវិញ កីឡាករស៊ុតចូល ៣ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤ លើក ឲ្យក្រុមជម្រើសជាតិប្រេស៊ីលវ័យក្រោម ១៧ ឆ្នាំ។ ខ្សែប្រយុទ្ធក៏ត្រូវបានសហព័ន្ធកោះឲ្យចូលលេងក្រុមជម្រើសជាតិវ័យក្រោម ២០ឆ្នាំ ផងដែរ ប៉ុន្តែមិនទាន់ត្រូវបានគ្រូបង្វឹកដាក់ឲ្យចូលលេងនៅឡើយទេ គិតមកទល់ពេលនេះ។
សូមរម្លឹកផងដែរ កាលពីឆ្នាំ ២០១៧ Real Madrid ទើបបានព្រមព្រៀងទិញបានខ្សែប្រយុទ្ធ Vincius Jr. ពីក្លឹប Flamengo។ ដូច Rodrygo ដែរ កីឡាករត្រូវបន្តលេងនៅក្លឹបប្រេស៊ីលមួយរដូវកាលសិន មុនមកចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ។
កីឡាករ Vincius Jr.ត្រូវបានរំពឹងទុកថានឹងមកចូលរួមជាមួយក្លឹប Real Madrid នាពេលដ៏ឆាប់ខាងមុខ៕