គូ​ដណ្ដឹង​ Fred មិន​ត្រឹម​មាន​រូប​សម្រស់ស្រស់​ផូរផង់​នោះ​ទេ ឯ​សមត្ថភាព​វិញ​ពេញ​ខ្លួន​តែ​ម្ដង

  • 2018-06-15 13:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាម​ការ​ចុះ​ផ្សាយ​របស់ The Sun គូ​ដណ្ដឹង​កីឡាករ​ Manchester United ថ្មី ខ្សែ​ស្លាប Fred នាង Monique Salum មាន​កម្រិត​វប្បធម៌​ខ្ពស់។

Salum បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ប្រេស៊ីល Belo Horizonte ផ្នែក​គីមី​វិទ្យា។

សព្វ​ថ្ងៃ នាង​ធ្វើ​ការ​ជា​វិស្វករ​គីមី​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ។

នាង និង ខ្សែ​ស្លាប Fred បាន​បើក​ចំហ​ជា​សាធារណៈ​នូវ​ទំនាក់ទំនង​របស់​ពួក​គេ​កាល​ពី​ឆ្នាំ ២០១៦ ហើយ​បាន​ភ្ជាប់​ពាក្យ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០១៧។ បើ​ផ្អែក​តាម​រូបភាព Instagram របស់​ពួក​គេ​បង្ហោះ​កន្លង​មក ឃើញ​ថា​ទំនាក់ទំនង​ហាក់​មាន​ភាព​ស្អិត​រ​មួត​ណាស់។

ខាង​ក្រោម​ជា​កម្រង​រូប​ភាព​មួយ​ចំនួន​អំពី​ពួក​គេ​ទាំង​ពីរ​កាល​ពី​ពេល​កន្លង​ទៅ៖

សូម​បញ្ជាក់​ផង​ដែរ ក្លឹប Manchester United កាល​ពី​ដើម​ខែ​នេះ បាន​ប្រកាស​ថា​ក្លឹប​បាន​ព្រមព្រៀង​ជាមួយ Shakhtar Donetsk ក្នុង​ការ​ផ្ទេរ​ខ្សែ​ស្លាប Fred ក្នុង​តម្លៃ​ប្រមាណ ៥០​លាន​ផោន (ជាង ៦៦លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

ខ្សែ​ស្លាប​មាន​ឈ្មោះ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ប្រេស៊ីល​ដែល​នឹង​ត្រូវ​លេង World Cup លើក​នេះ។ យ៉ាង​នេះ​ក្ដី របួស​បាន​ធ្វើ​ឲ្យ​ឱកាស​ដែល Fred បាន​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​នេះ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម