ទាត់៣គ្រាប់ម្នាក់ឯង Ronaldo ធ្វើបានកំណត់ត្រាពិសេស១នៅ World Cup
- 2018-06-16 02:09:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាត់៣គ្រាប់ម្នាក់ឯង Ronaldo ធ្វើបានកំណត់ត្រាពិសេស១នៅ World Cup
ចន្លោះមិនឃើញ
Christiano Ronaldo បានក្លាយជាវីរបុរសទាត់បញ្ចូលទី៣គ្រាប់ម្នាក់ឯងជួយ ព័រទុយហ្គាល់តាមស្មើអេស្ប៉ាញ ៣ទល់នឹង ៣កាលពីយប់មិញ ក្នុងព្រឹត្តិការណ៍ World Cup។
តាមរយៈការប្រឹងប្រែងជួយក្រុមបានច្រើនបែបកីឡាករឆ្នើមរបស់ Real Madrid ត្រូវបានបោះឆ្នោតឲ្យក្លាយជា "Man of the match” សម្រាប់ការប្រកួតខាងលើ។ អ្វីដែលជារឿងពិសេសមែនទែននោះ Christiano បានបំបែកកំណត់ត្រាក្លាយជាកីឡាករវ័យចាស់ជាងគេដែលរក Hat-Trick បានក្នុងប្រវត្តិសាស្ត្រ World Cup ក្នុងវ័យ៣៣ឆ្នាំនិង១៣០ថ្ងៃ។
កំណត់ត្រាចាស់គ្រងដោយកីឡាកររបស់ហូឡង់ Rob Rensenbrink ក្នុងខែ មិថុនា ឆ្នាំ ១៩៧៨ កាលនោះលោកមានវ័យ៣០ឆ្នាំនិង៣៣៥ថ្ងៃ។
ក្រៅពីរឿងបំបែកកំណត់ត្រានេះ Ronaldo ក៏នៅធ្វើបានរឿងពិសេស២ទៀតសម្រាប់ខ្លួនឯងផងដែរ ក្នុងនោះមាន៖
នេះគឺជា Hat-Trick លើកទី៥១របស់គេទាំងនៅក្នុងក្លឹបនិងជម្រើសជាតិ ខណៈនេះក៏ជា Hat-Trick លើកទី៥១ ក្នុងប្រវត្តិសាស្រ្ដ World Cup ផងដែរ
គ្រាប់ទី៣របស់គេ គឺជាគ្រាប់ Free-Kick ដំបូងដែលគេធ្វើបានឲ្យព័រទុយហ្គាល់នៅ Wordl Cup៕