Sharp ចេញ​លក់​ស្មាតហ្វូន​​មួយ​ទៀត តែ​ក្បាល​ឆក​តាម iPhone X ម្ដង

  • 2018-06-16 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អេឡិចត្រូនិក Sharp និង​ជា​ក្រុមហ៊ុន​ដែល​ផលិត​ស្មាតហ្វូន​ឆក​ដំបូង​គេ បាន​បញ្ចេញ​លក់​ស្មាតហ្វូន​ត្រកូល Aquos S3 មក​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង នា​ពេល​ថ្មីៗ​នេះ។

ទោះ Sharp Aquos S2 មាន​ឈ្មោះ​ជា​អ្នក​ចេញ​ក្បាល​ឆក​មុន​គេ ក៏​ពិត​មែន ប៉ុន្តែ​ចំពោះ Sharp Aquos S3 មាន​ទ្រង់​ទ្រាយ​ដូច​ទៅ​នឹង iPhone X ទៅ​វិញ ពោល​គឺ Sharp មិន​បាន​រក្សា​ម៉ូត(Style) ឆក​តូច​មួយ​ខាង​លើ​ដូច​សិស្ស​ប្អូន S2 នោះ​ទេ។

ស្មាតហ្វូន Sharp Aquos S3 ដើរ​ដោយAndroid One មាន​អេក្រង់​ទំហំ ៦ អ៊ីញ​កម្រិត​បង្ហាញ​រូបភាព FHD មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​មួយ​គ្រាប់​ទំហំ ១២ មេហ្គា​ភិចសែល និង​មួយ​គ្រាប់​ទៀត​ទំហំ ១៣ មេហ្គា​ភិចសែល ចំណែក​កាមេរ៉ា​មុខ​ទំហំ ១៦ មេហ្គា​ភិចសែល។ ប្រើ​បន្ទះ​ឈីប Snapdragon 630 មាន​ RAM ៦GB និង​មេម៉ូរី​ទំហំ ៦៤ GB មាន​ថាមពល​ថ្ម ៣២០០ មីលី​អំពែ។

ចំពោះ​តម្លៃ Sharp Aquos S3 គឺ ៧៩៩០ ដុល្លារ​។

អាន​អត្ថបទ​បន្ត៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ រក្សា