Lenovo ចេញ​ Laptop ធុន​ធ្ងន់​បំពាក់​ RAM ទំហំដល់ 128GB

  • 2018-06-17 03:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lenovo បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​កុំព្យូទ័រ​យួរដៃ​​សេរ៊ី​ថ្មី​របស់​ខ្លួន​ម៉ូឌែល ThinkPad P52 មក​ជាមួយ​នូវ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​ម៉ូឌែល​ដទៃ។ បំពាក់​នូវ​អង្គ​ផ្ទុក​ទំហំ 6TB ​ប្រើប្រាស់​អេក្រង់ ១៥,៦ អ៊ីញ កម្រិត 4K បន្សំ RAM ធំ 128GB ខណៈ​ CPU Hexcoreប្រភេទ Intel ជំនាន់​ទី ៨ លាយឡំ​កាត​ក្រាហ្វិក Nvidia Quadro P3200។

មិន​បញ្ជាក់​ច្បាស់​ពី​តម្លៃ​និង​កាលបរិច្ឆេទ​ចេញ​លក់ ប៉ុន្តែ​ម៉ូឌែល​នេះ​រចនា​មក​ជាមួយ​នូវ​រន្ធ​ដោត Thunderbolt ចំនួន ២ រន្ធ, រន្ធ HDMI 2.0, រន្ធ DisplayPort និង​រន្ធ USB Tpye-A ចំនួន ៣។ ប្រជែង​នឹង​ជើង​ខ្លាំង Dell ម៉ូឌែល Precision 7530 និង 7730 មាន​ប្រើ​អេក្រង់ 4K ដូច​គ្នា និង GPU ប្រភេទ AMD Radeon WX តម្លៃ​លក់​ចាប់​ពី ១ ១៩៩ ដុល្លារ។

សម័យ​បច្ចេកវិទ្យា​ទំនើប​កាន់​តែ​វិវត្ត ទាំង​ជំនាន់ RAM 16GB ដែល​កំពុង​ពេញ​និយម​ប្រើប្រាស់​នៅ​ក្រៅ​ប្រទេស ក៏​ឈាន​ជិត​ដល់​ទី​បញ្ចប់ ហើយ​គ្រប់​គ្នា​ក៏​ដល់​ពេល​ស្វាគមន៍ RAM កាន់​តែ​ធំ​ហក់​ដល់ 128GB។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា