ក្រុមហ៊ុន​ផលិត​ឡេន​កាមេរ៉ា​ល្បី​មួយ មក​ផលិត​នាឡិកា​ដាំ​ពេជ្រ តម្លៃ​រាប់​ម៉ឺន​ដុល្លារ

  • 2018-06-16 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​ធ្លាប់​ថត​រូប​លើ​ស្មាតហ្វូន P20 ឬ P20 Pro ឬ​ធ្លាប់​ស្គាល់​កាមេរ៉ា​ប្រាកដ​ជា​ដឹង​ពី​ភាព​ល្បី​ល្បាញ​នៃ​គុណភាព​ឡេន​កាមេរ៉ា​ម៉ាក Leica។ ថ្មីៗ​នេះ​ក្រុមហ៊ុន Leica ប្រចាំ​នៅ​អាល្លឺម៉ង់​បាន​ប្រកាស​ចេញ​នូវ​ផលិត​ផល​ថ្មី ដែល​ជា​នាឡិកា​ដៃ​ប្រណិត​វិញ​ម្ដង។

Leica wetzlar

នាឡិកា​ដៃ​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​វិស្វករ​ជំនាញ​ផ្នែក​រចនា​ម្នាក់​លោក Achim Heine ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​រចនា​រូបរាង​កាមេរ៉ា Leica រួម​នឹង​ផលិត​ផល​ជា​ច្រើន​ទៀត​របស់​ក្រុមហ៊ុន។

នាឡិកាដៃ​ម៉ាក Leica ផលិត​ឡើង​ដោយ​ផ្ទាល់​ដៃ ជំនាន់​ដំបូង​មាន​ពីរ​ប្រភេទ​គឺ ប្រភេទ​សាច់​កំណាត់(Leica wetzlar) និង​ប្រភេទ​អ៊ីណុក(Leica L1 និង Leica L2) រចនា​ដោយ​ស៊ុំ​អ៊ីណុក​ព័ទ្ធ​ជុំវិញ​យ៉ាង​ស្រស់​ស្អាត មាន​ពណ៌​ខ្មៅ មាន​មុខងារ​ការពារ​ជម្រាប​ទឹក(Waterproof) បាន​ដល់​ជម្រៅ ៥០ ម៉ែត្រ ថ្ម​កាន់​បាន ៦០ ម៉ោង មាន​បង្កប់​ទៅ​ដោយ​ពេជ្រ ១៨ ​ការ៉ាត់​ពណ៌​ផ្កាឈូក ប៉ុន្តែ​មិន​បាន​បង្កប់​កាមេរ៉ា​នោះ​ទេ។

ចំពោះ​តម្លៃ​នៅ​មិន​ទាន់​ផ្លូវការ​នៅ​ឡើយ តែ​យ៉ាង​ណា​គេ​ដឹង​ថា Leica L1 តម្លៃ​ប្រហាក់​ប្រហែល ១១ ៦៤០ ដុល្លារ។ ជាង​នេះ​ទៀត នាឡិកាដៃ​ម៉ាក Leica ដ៏​ប្រណិត​នេះ​នឹង​មាន​លក់​នៅ​តាម​ហាង Leica ចំនួន ១០ នឹង​បន្ត​បន្ថែម​ជាង ៤០០ ហាង​ទៀត​នៅ​ជុំ​វិញ​ពិភពលោក​៕

Leica L2

អាន​អត្ថបទ​បន្ត៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម