បញ្ហា Messenger លើ iPhone ពេលនេះមានដំណោះស្រាយហើយ

  • 2018-06-17 02:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃមុននេះអ្នកប្រើ​ឧបករណ៍ iDevice មួយ​ចំនួនមានបញ្ហាលើ​ការ​ប្រើ​ប្រាស់​កម្មវិធី Messenger ដោយ​ពេល​ចុច​​បើក​កម្មវិធីទៅ វា​ក៏​គាំង​ត្រឡប់​មក​កាន់​ផ្ទាំង Home វិញ។

បញ្ហា​គឺ​មានទាក់ទងនឹងកំណែទម្រង់ជំនាន់ចុងក្រោយរបស់​កម្មវិធី Messenger ផ្ទាល់ ដែលជាជំនាន់ 17.0។ ​ក្រោយ​ដឹង​ពី​បញ្ហា​នេះ​ Facebook ក៏​ប្រញាប់ប្រញាល់បញ្ចេញ​កំណែអាប់ដេតថ្មីដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

ដូច​នេះ​អ្នក​ប្រើ​ប្រាស់​កម្មវិធី Messenger នៅ​លើ​ឧបករណ៍ iDevice ដែលជួប​បញ្ហា​នេះ អាច​សាក​ល្បង​អាប់ដេតកម្មវិធីទៅកាន់ជំនាន់ចុងក្រោយនៅក្នុង App Store ពី​ឥឡូវនេះ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង