គ្រឿងសមុទ្រធ្លាក់ពីលើមេឃ ក្រោយភ្លៀងព្យុះកួចស្រូបចេញពីសមុទ្រយ៉ាងសាហាវ
- 2018-06-17 07:06:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿងសមុទ្រធ្លាក់ពីលើមេឃ ក្រោយភ្លៀងព្យុះកួចស្រូបចេញពីសមុទ្រយ៉ាងសាហាវ
ចន្លោះមិនឃើញ
រូបថតគួរឲ្យភ្ញាក់ផ្អើលជាច្រើនសន្លឹក ត្រូវបានបង្ហោះ និងចែកចាយពាសពេញបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសចិន ដោយបង្ហាញឲ្យឃើញសត្វសមុទ្រ ដូចជា មឹក និង បង្កង ជាដើម បានធ្លាក់ចុះពីលើមេឃ ក្រោយត្រូវខ្យល់ព្យុះកួច និងស្រូបចេញពីទឹកសមុទ្រ។
រូបថតទាំងនោះត្រូវបានថតនៅទីក្រុង Qingdao ស្ថិតក្នុងភាគខាងកើតខេត្ត Shandon ប្រទេសចិន កាលពីថ្ងៃពុធ កន្លងទៅនេះ។
បើទោះបីជារូបថតទាំងនោះហាក់មើលទៅដូចមិនទំនង ប៉ុន្តែសត្វសមុទ្រទាំងនោះ ពិតជាអាចត្រូវខ្យល់ព្យុះកម្លាំងខ្លាំងស្រូបឡើងមកលើបាន តាមរយៈការបង្កើតជាទម្រង់ទឹកហូរ។ មិនតែប៉ុណ្ណោះ វាអាចស្រូបយកសត្វសមុទ្រ ដែលស្ថិតនៅជម្រៅរាប់គីឡូម៉ែត្រទៀតផង។
ជាមួយគ្នានេះដែរ រដ្ឋបាលឧតុនិយមរបស់ប្រទេសចិន ក៏បានបញ្ជាក់ថា ពិតជាមានសត្វសមុទ្រជាច្រើនត្រូវបានខ្យល់ព្យុះស្រូបឡើងមែន។
គួររំលឹកឲ្យដឹងថា កាលពីឆ្នាំ២០១៧កន្លងទៅ នៅឯប្រទេសម៉ិកស៊ីកូ ក៏បានជួបហេតុការណ៍ស្រដៀងគ្នានេះដែរ ដោយសត្វត្រីជាច្រើនត្រូវខ្យល់ព្យុះស្រូបយក និងធ្លាក់ចុះមកវិញដូចទឹកភ្លៀងអីចឹង៕
ចុចអាន៖