បឹងកេត​ខ្លាំង​វាយ​បក​​​រហូត​​​ស្មើ​​វិសាខា​ រក្សា​កំណត់​ត្រា​មិន​ចាញ់

  • 2018-06-17 10:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចំណូល​ថ្មី​វិសាខា​​ពិត​ជា​​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​មែន​តាម​រយៈ​ស៊ុត​បាល់​នាំ​មុខ​​បឹងកេត​ ប៉ុន្តែ​ក្រុម​ការពារ​​តំណែង​ជើង​ឯក​នេះ​​បាន​ព្យាយាម​វាយ​បក​រហូត​​រក​បាន​គ្រាប់​បាល់​​តាម​ស្មើ​​​ដើម្បី​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​ក្នុង​លីគ​កម្ពុជា​​ឈាន​ដល់​សប្តាហ៍​ទី​១០។

ក្រុម​បឹងកេត

ការ​ប្រកួត​រយៈ​​វគ្គ​ទី​១​​ ​គ្រាប់​បាល់​បាន​កើត​មាន​ឡើង​តែ​មួយ​​គត់​​ដោយ​កីឡាករ​កូរ៉េ​ខាង​ជើង​ Choe Myong-ho ​ស៊ុត​ឲ្យ​វិសាខា​នាំ​មុខ​ ១-០ ។ ពេល​​ដៃ​គូ​នាំ​មុខ​ បឹងកេត​​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ ប៉ុន្តែ​រង់​ចាំ​ហូត​ដល់​នាទី​ទី​៧៥ ​ទើប​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា​ Jullius​ តែត​ចូល​​តាម​ស្មើ​ ១-១។​

តាម​រយៈ​លទ្ធផល​ស្មើ​ ១-១ នេះ​បាន​​ធ្វើ​ឲ្យ​បឹងកេត​នៅ​តែ​​បន្ត​កំណត់​ត្រា​មិន​ស្គាល់​បរាជ័យ​ បន្ទាប់​ពី​​១០​ប្រកួត​ ឈ្នះ​៧​ និង​ស្មើ​៣។ ​រដូវ​កាល​នេះ​ឃើញ​ថា បឹងកេត​ឧស្សាហ៍​​​ត្រូវ​បាន​ដៃ​គូ​ស៊ុត​​ចូល​ទី​មុន​ណាស់​​ ប៉ុន្តែ​ព្យាយាម​វាយ​បក​រហូត​តាម​ស្មើ​ និង​រក​បាន​ជ័យជម្នះ​ថែម​ទៀត។ យ៉ាង​ណា ការ​ទទួល​បាន​១​ពិន្ទុ​នេះ​ បឹងកេត​មិន​អាច​រក្សា​តំណែង​កំពូល​តារាង​បាន​ទេ ប្រសិន​បើ​ណាហ្គាវើល​ឈ្នះ​វេស្ទើន​ភ្នំពេញ​ល្ងាច​នេះ​ ដោយ​សារ​ពេល​​នេះ​បឹង​កេត​មាន២៤​ពិន្ទុ ខណៈ​ណាហ្គាវើល​មាន​​២២​ពិន្ទុ៕

ក្រុម​វិសាខា

អត្ថបទ៖ ជាន ចាន់រ៉ា