រញ្ជួយដីនៅជប៉ុន បណ្តាលឲ្យស្លាប់ និងរបួសជាង២០០នាក់ (មានវីដេអូ)

  • 2018-06-18 08:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​មួយ បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង Osaka ប្រទេស​ជប៉ុន កាល​ពី​វេលា​ម៉ោង ៨ព្រឹក ម៉ោង​នៅ​ជប៉ុន ត្រូវ​នឹង​ម៉ោង ៦ព្រឹក​នៅ​កម្ពុជា នា​ថ្ងៃ​ច័ន្ទ ទី១៨ ខែ​មិថុនា ឆ្នាំ២០១៨​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣នាក់ ដោយ​ក្នុង​នោះ​រួម​មាន​ក្មេង​ម្នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ជាង ២០០នាក់​ផ្សេង​ទៀត​រងរបួស។

ជាមួយ​គ្នា​នេះ អាកាសយានដ្ឋាន​នៅ​ក្នុង​តំបន់​ខាង​លើ ត្រូវ​បាន​បិទ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង , ខ្សែ​រថភ្លើង​ទទួល​ការ​រំខាន និង រោងចក្រ​បាន​បញ្ឈប់​ផលិតកម្ម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​រញ្ជួយ​ដី​កម្រិត ៦,១​រ៉ិចទ័រ​ខាងលើ មិន​បាន​បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមី​កើត​ឡើង​ឡើយ ខណៈ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​ក្នុង​តំបន់​នេះ នៅ​តែ​បន្ត​ដំណើរការ​ធម្មតា។

គួរ​បញ្ជាក់​ថា ប្រទេស​ជប៉ុន​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ ដោយ​ការ​រញ្ជួយដី​បំផុត​មួយ​នៅ​លើ​ពិភពលោក ដែល​មាន​ទំហំ​ចាប់​ពី ៦,០រ៉ិចទ័រ ឬ ច្រើន​ជាង​នេះ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង