World Cup ទើបចាប់ផ្តើម ប៉ូលិសថៃក្របួចអ្នកភ្នាល់ និងកត់បាល់ បាន៣ពាន់នាក់
- 2018-06-19 02:01:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
World Cup ទើបចាប់ផ្តើម ប៉ូលិសថៃក្របួចអ្នកភ្នាល់ និងកត់បាល់ បាន៣ពាន់នាក់
ចន្លោះមិនឃើញ
ប៉ូលិសថៃបានក្របួចអ្នកភ្នាល់ និងកត់បាល់ប្រហែល ៣ ០០០នាក់ទូទាំងប្រទេស ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ World Cup បានចាប់ផ្ដើម។
លោក Chalermkiat Srivorakhan ស្នងការប៉ូលិសជាតិ បាននិយាយកាលពីថ្ងៃច័ន្ទថា មនុស្សដែលត្រូវឃាត់ខ្លួនប្រមាណ ២៥០នាក់ក្នុងចំណោមនោះ រស់នៅទីក្រុងបាងកក និងបណ្ដាខេត្តជិតៗនោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Srivorakhan បានបញ្ជាក់ថា ក្នុងចំណោម ៣ ០០០នាក់ខាងលើ មិនមានមនុស្សវ័យក្មេងឡើយ ហើយប៉ូលិសក៏មិនទទួលបានការរាយការណ៍ អំពីបទឧក្រិដ្ឋកម្មណាមួយ ដែលទាក់ទងនឹងការចាញ់បាល់ ក្នុងអំឡុងពេល៤ថ្ងៃនេះដែរ។
គួរបញ្ជាក់ថា គេហទំព័រភ្នាល់បាល់ជាង ១០០ ០០០ ត្រូវបានគេរកឃើញ ហើយក្នុងនោះមានគេហទំព័រជាង ១០០ ដំណើរការដោយជនជាតិថៃ។
យ៉ាងណាមិញ លោក Srivorakhan បាននិយាយថា «ការភ្នាក់បាល់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ គឺមានទំហំធំជាង ៤ឆ្នាំមុន ដោយសារតែប្រជាជនងាយស្រួលចូលមើលគេហទំព័រភ្នាល់បាល់ទាំងនោះ តាមរយៈទូរសព្ទដៃ»។
លោកក៏បានបន្ថែមឲ្យដឹងទៀតថា ប៉ូលិសនឹងកោះហៅតារាម៉ូដែល ប្រហែល១០នាក់ ឲ្យមកកាន់ស្ថានីយប៉ូលិសក្នុងទីក្រុងបាងកក នៅសប្ដាហ៍ក្រោយ និងចោទប្រកាន់ពួកគេ ដែលបានញុះញង់ឲ្យប្រជាជនភ្នាល់បាល់៕
ចុចអាន៖