ថា Vivo Nex ទៅ​​​អេក្រង់​លាត​ដាច់​គេ​ ប៉ុន្តែ Oppo Find X ​ខ្លាំង​ជាង​ហ្នឹង​ទៀត

  • 2018-06-19 02:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Oppo Find X នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១៩ ខែ​មិថុនា​នេះ ដោយ​​គេ​ជឿ​ជាក់​ថា​វា​មាន​​ផ្ទៃ​អេក្រង់​លាត​សន្ធឹង​​គ្មាន​ក្បាល​ឆក​ និង​​មាន​ស៊ុម​អេក្រង់​​ស្ដើង​​ជាង​ Vivo Nex ទៅ​ទៀត។

ផ្អែក​តាម​រូបភាព​មួយ​សន្លឹក​បាន​​បង្ហាញ​ថា​ Oppo Find X មាន​មាត្រដ្ឋាន​ផ្ទៃ​អេក្រង់​ធៀប​នឹង​តួ​ខ្លួន ៩៣,៨% ខណៈ​ Vivo Nex មាន​មាត្រដ្ឋាន​​ ៩១,២៤%។

បើ​តាម​វីដេអូ​ដែល​ផ្សាយ​លើ​ទូរទស្សន៍​ CCTV1 ក៏​បង្ហាញ​ដែរ​ថា​ Oppo Find X នឹង​មិន​មាន​កាមេរ៉ា​​នៅ​ផ្នែក​ខាង​មុខ​ ឬ​ខាង​ក្រោយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ផ្នែក​ខាង​លើ​នៃ​ទូរសព្ទ នឹង​អាច​លៀន​ចេញ​​ដែល​ជា​ទីតាំង​បង្កប់​កាមេរ៉ា​ Selfie, កាមេរ៉ា​ភ្លោះ​ និង​ភ្លើង​ Flash ផង​ដែរ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី