រត់ពេញទីក្រុង ដឹងពាក់កណ្ដាលម៉ារ៉ាតុង ២០១៨ មានអ្នកចូលរួមប៉ុន្មាននាក់អត់?

  • 2018-06-19 07:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោមបរិយាកាសដ៏រីករាយ "ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី ៨" ឆ្នាំ ២០១៨ បានបញ្ចប់ទៅយ៉ាងជោគជ័យ កាលពីថ្ងៃទី ១៧ មិថុនា កន្លងទៅដោយមានបេក្ខជន សរុបចំនួនប្រហែល ៥៥០០ នាក់ មកពីអង្គភាព ស្ថាប័ន ក្រសួង ជាលក្ខណៈគ្រួសារ មិត្តភក្តិ ជិត ៤០ ប្រទេសចូលរួម ដែលបានធ្វើឡើងនៅមុខព្រះបរមរាជវាំង។ នេះបើតាមការឲ្យដឹងពីអ្នករៀបចំកម្មវិធី។

ព្រឹត្តិការណ៍ក្នុងឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ ៤ គឺ អបអរដល់ពិធីចម្រើនព្រះជន្មម្ចាស់ក្សត្រី នរោត្តម មុនីនាថ ព្រះវររាជមាតាជាតិខ្មែរ ទិវាបរិស្ថានពិភពលោក កម្មវិធីប្រកួតកីឡាអូឡាំពិកលើកទី ១២៤ ពិសេសគឺដើម្បីរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។

"ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ" បង្កើតឡើងដោយក្រុមហ៊ុន Cambodia Event Organization សហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានការឧបត្ថម្ភ​ធំ​ ពីភេសជ្ជៈប៉ូវកម្លាំង Wurk។ នេះជាលើកទី ៨ ដែលកម្មវិធីខាងលើបានរៀបចំឡើងក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ដោយមានវិញ្ញាសា៣កម្រិតគឺ រត់រយៈចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ៕

អត្ថបទ៖ សុខណា