បុរស​វៀតណាម​រៀន​ចប់​អនុបណ្ឌិត​រថយន្ត​នៅ​អាល្លឺម៉ង់ បែក​គំនិត​ធ្វើ​កង់​ឫស្សី

  • 2018-06-19 09:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជាមួយ​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ឧស្សាហកម្ម​រថយន្ដ​ពី​សាកលវិទ្យាល័យ​ស្ទូ​ត​ហ្គា​ត​ក្នុងប្រទេស​អាល្លឺម៉ង់ លោក ផាំ មិញ ទ្រី បាន​វិល​ត្រឡប់មក​ប្រទេស​វៀតណាម​វិញ​ដើម្បី​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់គាត់​ក្នុងការ​ផលិត​កង់​ចេញពី​ឫស្សី ដោយ​ប្រើ​បច្ចេកទេស​ដែល​គាត់​បាន​រៀនសូត្រ​ពី​បរទេស​។​

​លោក​ទ្រី​តែង​សង្ឃឹមថានឹង​ត្រឡប់មក​ប្រទេស​កំណើត​វិញ​ដើម្បី​រួមចំណែក​កសាង​អនាគត​ពណ៌​បៃតង ស្អាត និង​ស្រស់​សោភា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ហើយ​គាត់​មានគំនិត​មួយ​អំពី​កង់​ឫស្សី​និង​បំណងប្រាថ្នា​ធ្វើឱ្យ​វា​ក្លាយជា​ការពិត​។ គាត់​បានចាប់ផ្តើម​ធ្វើកា​រ​ស្រាវជ្រាវ​ស្ងាត់ៗ​បន្ថែមទៀត​អំពី​ឫស្សី ហើយ​បន្ទាប់ពី ៨ ខែ​គាត់​បានដឹង​ពី​សក្តានុពល​ដែល​លាក់​នៅក្នុង​ដើម​ឫស្សី​ដ៏​សាមញ្ញ​។​

​យោងតាម​លោក​ទ្រី កត្តា​សំខាន់បំផុត​របស់​កង់​គឺ​សុវត្ថិភាព​។ គាត់​បានជ្រើសរើស​យក​ឫស្សី​ដ៏​ល្អ​បំផុត​សម្រាប់​ផលិតកម្ម​។ ជាមួយ​រចនាសម្ព័ន្ធ​សរសៃ​ឈើ​ដ៏​រឹងមាំ ឫស្សី​មាន​សមត្ថភាព​គួរឱ្យ​ចាប់អារម្មណ៍​ក្នុងការ​ទ្រាំទ្រ​នឹង​សម្ពាធ ការពត់​កោង និង ការ​កាច់​។ លក្ខណៈពិសេស​នេះ​អនុញ្ញាតឱ្យ​កង់​ធ្វើ​ពី​ឫស្សី​កាត់បន្ថយ​រំ​ញ័រ​ខណៈ​កំពុង​ជិះ​កង់ ជាពិសេស​ក្នុងករណី​ផ្លូវ​គ្រ​ហ៊ុ​ក ដែល​អាច​កាត់បន្ថយ​គ្រោះថ្នាក់​និង​ហានិភ័យ​សម្រាប់​អ្នកជិះ ជាពិសេស​សម្រាប់​កុមារ​៕

ប្រភព ៖ rasmeinews.com