ជំនួបកម្តៅសាច់ដុំរវាង Man Utd និង AC Milan ប្ដូរពីស្តាតចំណុះ៨ម៉ឺនទៅស្តាតត្រឹម២ម៉ឺន

  • 2018-06-20 00:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United នឹងប្រកួតកម្ដៅសាច់ដុំជាមួយ AC Milan នៅខែកក្កដាខាងមុខនេះលើទឹកដីអាមេរិកដើម្បីត្រៀមលក្ខណ:សម្រាប់រដូវកាលថ្មី។

តាមការគ្រោងទុកជំនួបក្រុមយក្សទាំងពីរធ្វើឡើងនៅកីឡដ្ឋាន Rose Bowl ចំណុះ៩ម៉ឺននាក់ ប៉ុន្តែត្រូវប្ដូរទៅកីឡដ្ឋាន StubHub Center ចំណុះត្រឹម ២៧០០០នាក់វិញ។ មូលដ្ឋាននៃការប្ដូរទីលាននេះគឺដោយសារតែមិនមានអ្នកគាំទ្រច្រើនដែលចាប់អារម្មណ៍ទិញសំបុត្រចូលទស្សនាការប្រកួត។

ការប្រកួតនឹងធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី២៥ ខែកក្កដា ហើយរំលងប៉ុន្មានថ្ងៃជើងឯកលីគកំពូលអង់គ្លេស Manchester City ត្រូវប្រកួតមិត្តភាពជាមួយ Real Madrid លើទឹកដីអាមេរិកដូចគ្នា៕

កីឡដ្ឋាន StubHub Center

ប្រភព៖ theguardian   អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី