របួសកជើង Neymar រើឡើងវិញ កើតជាក្ដីបារម្ភដល់ប្រេស៊ីល
- 2018-06-20 01:59:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របួសកជើង Neymar រើឡើងវិញ កើតជាក្ដីបារម្ភដល់ប្រេស៊ីល
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ប្រេស៊ីល Neymar បានសម្រាកមិនចូលរួមហ្វឹកហាត់ដើម្បីមើលថែរបួស ខណៈ២ថ្ងៃបន្ទាប់ពួកគេត្រូវប្រកួតទីពីរជាមួយក្រុមកូស្តារីកា។
កីឡាករវ័យ២៦ឆ្នាំដែលទើបត្រលប់ពីជាពីរបួសកជើង ត្រូវបានដកចេញពីការហ្វឹកហាត់ដើម្បីព្យាបាលកជើងខាងស្ដាំ។ អ្នកតំណាងរបស់ជម្រើសជាតិប្រេស៊ីល Vinicius Rodrigues បានឲ្យដឹងថា របួសរបស់ Neymar បានរើឡើងវិញ ពេលប៉ះទង្គិចអំឡុងពេលប្រេស៊ីលលេងស្មើ ១-១ ជាមួយស្វីស កាលពីថ្ងៃអាទិត្យ។
អ្នកតំណាងខាងលើបន្តថា Neymar នឹងស្នាក់នៅព្យាបាល២ថ្ងៃ ហើយនៅថ្ងៃព្រហស្បតិ៍អាចហ្វឹកហាត់ធម្មតាបាន។ បញ្ជាក់ថា កីឡាកររបស់ Paris St-Germain បានវះកាត់កជើងស្ដាំដែលបាក់ឆ្អឹងកាលពីខែកុម្ភៈ ជាហេតុធ្វើឲ្យគេសម្រាករហូតដល់ចប់រដូវកាល៕