រុយ, មូស និង ពីងពាង ហាក់ប្រែជាសត្វគួរឲ្យខ្លាច ពេលថតរូបជិតបែបនេះ!

  • 2018-06-20 03:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​ម្នាក់​មាន​ឈ្មោះ​ថា Javier Ruperez បាន​ប្រើ​បច្ចេកទេស​ថត​រូប​សត្វ​ល្អិត​ជិត​បំផុត ដើម្បី​ផ្ដិត​យក​រូបរាង​យ៉ាង​លម្អិត​របស់​ពួក​វា។

លោក Ruperez បាន​ថត​រូប​សត្វ​រុយ , មូស និង ពីងពាង ក្បែរ​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុង​ទីក្រុង Almáchar ប្រទេស​អេស្ប៉ាញ។ បុរស​វ័យ​៥៧ឆ្នាំ​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ខំ​ប្រឹង​អត់​ដង្ហើម ខណៈ​ពេល​ថត​រូប​សត្វ​ទាំង​នោះ ដើម្បី​កុំ​ឲ្យ​វា​ផ្អើល។

លោក​បាន​បន្ថែម​ថា ការ​ថត​រូប​ជាមួយ​នឹង​ការ​ពង្រីក​ខ្លាំង​បែប​នេះ គឺ​ពិត​ជា​ស្មុគស្មាញ​ខ្លាំង​ណាស់ ហើយ​យើង​ត្រូវ​ព្យាយាម​ចាប់​យក​រូបរាង​លម្អិត​នៃ​សត្វ​ល្អិត​ទាំង​នោះ ឲ្យ​មើល​ទៅ​ហាក់​បី​ដូច​ជា​វា​មាន​រូបរាង​ប៉ុន​យើង​អីចឹង៕

រូបថត​ខាង​ក្រោម​នេះ​គឺ​ជា​លទ្ធផល​របស់ លោក Ruperez៖

ចុច​អាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី