ឡូយហួស កម្មវិធីប្រើបច្ចេកវិទ្យា AR របស់ក្រសួងដាក់ឲ្យសិស្សទី ១២ ដោនឡូតហ្វ្រី

  • 2018-06-21 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ក្រសួង​អប់​រំ​បាន​ប្រកាស​ចេញ​កម្មវិធី​មួយ​ឈ្មោះ​ថា MoEYS App Scan សម្រាប់​ប្រើ​ដើម្បី​ជំនួយ​ដល់​ការ​ត្រៀម​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ។

កម្មវិធី​ទូរសព្ទ​ដៃ MoEYS App Scan ជា​ឧបករណ៍​ជំនួយ​ដល់​ការសិក្សា ត្រូវ​បង្កើត​ឡើង​ដើម្បី​ជួយ​សិស្ស​ឱ្យ​យល់​កាន់​តែ​ច្បាស់​អំពី​មុខ​វិជ្ជា​នីមួយៗ។

App Scan ប្រើ​បច្ចេកវិទ្យា AR (Argumentd Reality) ដែល​ជួយ​ឲ្យ​ការ​សិក្សា​មាន​ភាព​រីករាយ សម្បូរ​បែប និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ តាម​រយៈ​ការ​ទស្សនា​វីដេអូ​ដែល​មាន​ចលនា​នៅ​លើ​រូបភាព​ខ្លះ​នៃ​សន្លឹក​សៀវភៅ​សិក្សា​គោល​ដោយ​ផ្ទាល់​លើ​មុខ​វិជ្ជា​ជីវវិទ្យា គីមីវិទ្យា និង​រូបវិទ្យា។

កម្មវិធី MoEYS App Scan ក៏​មាន​ដាក់​បញ្ចូល​កម្មវិធី​ធ្វើ​តេស្ត​សាកល្បង​សមត្ថភាព​សម្រាប់​សិស្ស​ថ្នាក់​ទី ១២ លើ​មុខ​វិជ្ជា​ចំនួន ៥ រួម​មាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ប្រវត្តិវិទ្យា ដែល​អនុញ្ញាត​ឲ្យ​ប្អូន​ៗ​សិស្សានុសិស្ស​អាច​វាស់​ស្ទង់​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​ការ​ត្រៀម​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ខាងមុខ។ ចំពោះ​កម្មវិធី​នេះ​នៅ​លើ iOS(App Store) នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ប៉ុន្តែ​អាច​នឹង​ទាញ​យក​បាន​នា​ពេល​ឆាប់ៗ​នេះ។

ចុច​ទីនេះ នៅ​លើ Play Store

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា