ក្រុងប៉េកាំង គ្រោងដំឡើងប្រព័ន្ធសម្គាល់មុខ នៅស្ថានីយរថភ្លើងក្រោមដី ដើម្បីបង្កើនសុវត្ថិភាព
- 2018-06-21 02:30:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងប៉េកាំង គ្រោងដំឡើងប្រព័ន្ធសម្គាល់មុខ នៅស្ថានីយរថភ្លើងក្រោមដី ដើម្បីបង្កើនសុវត្ថិភាព
ចន្លោះមិនឃើញ
ប្រព័ន្ធផ្លូវក្រោមដីក្នុងទីក្រុងប៉េកាំង កំពុងគ្រោងនឹងដំឡើងបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ នៅស្ថានីយរថភ្លើងរបស់ខ្លួនក្នុងឆ្នាំនេះ ដែលជាផ្នែកមួយនៃវិធានការពង្រឹងការត្រួតពិនិត្យសន្តិសុខ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានឲ្យដឹងថា នៅពេលដំណើរការ កាមេរ៉ាសម្គាល់មុខនេះអាចពន្លឿននីតិវិធីត្រួតពិនិត្យសន្តិសុខរបស់ស្ថានីយ និងបង្កើនលំហូរអ្នកដំណើរផងដែរ។
បច្ចុប្បន្ននេះស្ថានីយរថភ្លើងក្រុងប៉េកាំងទាំងអស់ ត្រូវបានបំពាក់ដោយឧបករណ៍រាវរកលោហធាតុ និងម៉ាស៊ីនស្កេនកាំរស្មីអ៊ិចសម្រាប់ឥវ៉ាន់។ មនុស្សដែលធ្វើដំណើរជាមួយភេសជ្ជៈ នឹងត្រូវបានគេស្នើសុំឲ្យទៅជួបបុគ្គលិកសន្តិសុខ។
ទោះបីជាយ៉ាងណា ប្រតិបត្តិការរថភ្លើងក៏មានគម្រោងផលិតម៉ាស៊ីនស្កេនបាតដៃ ដែលអាចឲ្យអ្នកដំណើរចូលមកលើរថភ្លើង ដោយមិនចាំបាច់កាន់សំបុត្រធម្មតាទៀតផង។
គួរបញ្ជាក់ថា កាមេរ៉ា ឬឧបករណ៍ Sensor នឹងអាចកំណត់អត្តសញ្ញាណមនុស្សតាមរយៈផ្ទៃមុខ ឬ ការស្កេនបាតដៃ ដែលនឹងត្រូវបានផ្គូផ្គងជាមួយមូលដ្ឋានទិន្នន័យ (Database) ហើយអនុញ្ញាតឲ្យពួកគេឆ្លងកាត់ច្រកទ្វាបាន។
ជាមួយគ្នានេះ ចលនារបស់អ្នកដំណើរនឹងត្រូវបានតាមដានលើកាមេរ៉ា ដែលភ្ជាប់ជាមួយបណ្ដាញអនឡាញ។ ផ្ទុយទៅវិញ ចំពោះអ្នកដំណើរដែលព្យាយាមចូលស្ថានីយដោយមិនបង់ប្រាក់ នឹងត្រូវគេកំណត់អត្តសញ្ញាណនៅលើកាមេរ៉ាដូចគ្នា៕
ចុចអាន៖