ប៉ុន្មាន​ចំណុច​ធ្វើ​ឲ្យ​ទូរសព្ទ Oppo ស៊េរី​ថ្មី​នេះ ថ្លៃ​ដល់​ជិត ២ ពាន់​ដុល្លារ​

  • 2018-06-21 02:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo Find X Automobili Lamborghini Edition គឺ​ជា​ស៊េរី​ពិសេស​មួយ​កើត​ចេញ​ពី​​ Oppo Find X ដោយ​វា​មាន​ចំណុច​ពិសេសៗ​មួយ​ចំនួន​លើស​ពី​​ស៊េរី​ធម្មតា និង​មាន​តម្លៃ​ថ្លៃ​​រហូត​ដល់​​ប្រមាណ​ ១ ៩៦៧ ដុល្លារ​ឯណោះ។

Oppo Find X Automobili Lamborghini Edition មាន​តម្លៃ​ថ្លៃ​ដោយ​សារ​មាន​ចំណុច​ពិសេសៗ​ដូច​ខាង​ក្រោម ៖

  • ជា​ស្មាតហ្វូន​ដំបូង​របស់​ Oppo មាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ Super VOOC ដែល​អាច​សាក​ថ្ម​ឲ្យ​ពេញ​ពី​ ០ ទៅ ១០០% ក្នុង​ពេល​ត្រឹម​តែ​ ៣៥ នាទី សម្រាប់​ថ្ម​ដែល​មាន​ទំហំ​ ៣៤០០ mAh។
  • តួ​ខ្លួន​ផ្នែក​ខាង​ក្រោយ​មាន​ស្រោប​ដោយ​សារធាតុ​​សរសៃ​កាបូន​ និង​មាន​​ឆ្លាក់​​នូវ​ឡូហ្គោ​ Lamborghini យ៉ាង​ពិសេស​ទៀត​ផង។
  • ​អង្គ​ផ្ទុក​ទិន្នន័យ​មាន​ទំហំ​ ៥១២ GB

  • ដុំ​សាក​មាន​​រចនា​នូវ​​ឡូហ្គោ​ Lamborghini និង​មាន​ខ្សែ​សាក​ USB-C ពណ៌​ទឹក​ក្រូច​តំណាង​​ជា​ពិសេស​ផង​ដែរ។

Oppo Find X ធម្មតា

ក្រៅ​ពី​ចំណុច​ពិសេស​​ខាង​លើ Oppo Find X ស៊េរី​ពិសេស​នេះ​មាន​ចំណុច​ដទៃ​ទៀត​ដូច​គ្នា​នឹង​ស៊េរី​ធម្មតា ដូច​ជា​អេក្រង់​លាត​ពេញ​ផ្ទៃ, កាមេរ៉ា​ដែល​អាច​លៀន​ចេញ​មក និង​ ស្កេន​មុខ​ដើម្បី​ដោះ​សោ​លក្ខណៈ​ 3D ​ជា​ដើម។ គួរ​ដឹង​ថា​ Oppo Find X ស៊េរី​ធម្មតា​​មាន​តម្លៃ​ប្រមាណ​ ១ ១៥៧ ដុល្លារ តម្លៃ​សម្រាប់​លក់​លើ​ទីផ្សារ​អឺរ៉ុប៕​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង