មិននឹកស្មាន អ៊ុន សិទ្ធា ជាអ្នកនៅពីក្រោយស្នេហាថ្មី ប៉ុបពី
- 2018-06-21 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មាន អ៊ុន សិទ្ធា ជាអ្នកនៅពីក្រោយស្នេហាថ្មី ប៉ុបពី
ចន្លោះមិនឃើញ
តារាសម្ដែងភេទទី៣ ប៉ុបពី បានរកឃើញស្នេហាថ្មីហើយ ក្រោយពីទុកបេះដូងឲ្យនៅទំនេរអស់មួយរយៈ។ ស្នេហ៍ថ្មីនេះកើតឡើងបន្ទាប់ពីរូបនាង ទៅចូលរួមពិធីបុណ្យបច្ច័យបួនម្ដាយរបស់លោក អ៊ុន សិទ្ធា កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
តួអង្គភេទទី៣ក្នុងរឿង"គូស្នេហ៍បម្រុង" និយាយថា ទំនាក់ទំនងខ្លួនជាមួយគូស្នេហ៍ថ្មីនេះបានរីកលូតលាស់បានជិត ១ខែហើយ តែមិនទាន់មានអ្វីជ្រុលជ្រួសជាមួយគ្នានោះទេ ខណៈពេលនេះកំពុងតែមើលចិត្តថ្លើមគ្នាទៅវិញទៅមក ព្រោះមិនចង់ជួបស្នេហ៍បោកប្រាស់ម្ដងហើយម្ដងទៀត។
ក្នុងអារម្មណ៍រំភើបកំពុងត្រេកត្រអាលជាមួយស្នេហាថ្មី ប៉ុបពី ថា៖"ទោះបីជាយ៉ាងណាក៏ដោយខ្ញុំ សូមអរគុណដល់បងប្រុស សុទ្ធា ដោយសារតែបុណ្យបច្ច័យបួនគាត់នេះហើយទើបធ្វើឲ្យខ្ញុំ បានជួបបុរសនៅក្នុងក្ដីសុបិនខ្ញុំម្នាក់ទៀត"។
ទោះបីជាអំឡុងពេលនេះ ប៉ុបពី កំពុងតែមានក្ដីសុខជាមួយស្នេហាថ្មីក្ដី តែនាង មិនទាន់ជឿជាក់ថាវាជាស្នេហាចុងក្រោយរបស់ខ្លួននោះទេ អ្វីៗគ្រប់យ៉ាងស្ថិតអាស្រ័យទៅលើពេលវេលានៅថ្ងៃមុខទៀតជាអ្នកសម្រេច។
រីឯកំលោះសង្ហា ប៊ីលី ប៊ីលី ត្រូវជាប្រុសស្នេហ៍ថ្មីបានអះអាងថា លោក ស្រឡាញ់ ប៉ុបពី ដោយស្មោះមិនមានចិត្តគំនិតបោកប្រាស់ ឬ មើលឃើញទ្រព្យសម្បត្តិអ្វីឡើយ។ គ្រប់យ៉ាងកើតចេញពីអារម្មណ៍ល្អដែលមានចំពោះគ្នាទៅវិញទៅមក។
បន្ថែមពីនេះលោក ថា បច្ចុប្បន្នខ្លួនមានការងារជាមេចុងភៅទៅ ទទួលបានប្រាក់ខែសមរម្យអាចចិញ្ចឹមខ្លួនឯងរស់បានយ៉ាងស្រួលមានរឿងអ្វីទៅបោកប្រាស់ ប៉ុបពី ។
“ចំណុចពិសេសធ្វើឲ្យខ្ញុំស្រឡាញ់គាត់(ប៉ុបពី) មកពីគាត់ជាមនុស្សម្នាក់ម៉ត់ចត់ជាមួយការងារ រួសរាយរាក់ទាក់ មិនប្រកាន់ច្រើន ជាមនុស្សបើកចិត្តទូលាយ ពេលនៅជាមួយគាត់ខ្ញុំមានអារម្មណ៍ល្អ សប្បាយច្រើនជាងកើតទុក្ខ"។ ប្រុសស្នេហ៍ថ្មី ប៉ុបពី បញ្ជាក់៕