មកស្គាល់មុខមាត់ពិត វិចិក្រករនៅពីក្រោយរូបត្លុកគូស្នេហ៍ គួរឲ្យស្រលាញ់នេះ
- 2018-06-21 07:39:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មុខមាត់ពិត វិចិក្រករនៅពីក្រោយរូបត្លុកគូស្នេហ៍ គួរឲ្យស្រលាញ់នេះ
ចន្លោះមិនឃើញ
បុរសជនជាតិអ៊ីស្រាអែលម្នាក់ ដែលរស់នៅទីក្រុង Tel-Aviv មានឈ្មោះថា Yehuda Adi Devir ត្រូវបានគេស្គាល់ថា ជាអ្នកនៅពីក្រោយរូបត្លុកគូស្នេហ៍ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់អ៊ីនធឺណិត នៅទូទាំងពិភពលោក។
លោក Yehuda គឺជាវិចិត្រកររូបត្លុក និងអ្នករចនាតួអង្គតុក្កតា ដោយតែងតែបង្កើតរូបត្លុកគួរឲ្យស្រលាញ់ បង្ហាញពីជីវិតប្រចាំថ្ងៃ និងទំនាក់ទំនងស្នេហាដ៏រ៉ូមែនទិករបស់ខ្លួនជាមួយភរិយា។
វិចិត្រករអ៊ីស្រាអែលខាងលើ បាននិយាយថា «ភរិយារបស់ខ្ញុំ Maya និងខ្ញុំ បានរស់នៅជាមួយគ្នា ៨ឆ្នាំមកហើយ។ រូបត្លុករបស់យើង គឺផ្អែកលើរឿងរ៉ាវដែលបានកើតឡើងផ្ទាល់»។
គួរបញ្ជាក់ថា នាង Maya ក៏ជាវិចិត្រករមួយរូបផងដែរ ដោយនាងតែងតែជួយដល់ លោក Yehuda ក្នុងការធ្វើឲ្យរូបទាំងនោះកាន់តែប្រសើរ និងស្រស់ស្អាត៕