Facebook ត្រៀម​ចេញ​មុខងារ​ថ្មី ឲ្យ​អ្នក​កាន់​ Group ធំៗ​អាច​កើប​លុយ​

  • 2018-06-21 08:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook កំពុង​សាក​ល្បង​នូវ​មុខងារ​​ថ្មី​ដោយ​អនុញ្ញាត​ឲ្យ​ Admin នៃ​ Group ណា​មួយ​​គិត​លុយ​ប្រចាំ​ខែ​ពី​អ្នក​ដែល​ចង់​ចូល​ក្នុង​ Group ដោយ​មាន​ចន្លោះ​ពី​ ៤,៩៩ ដុល្លារ ទៅ ២៩,៩៩ ដុល្លារ​ក្នុង​មួយ​ខែ។

Facebook បាន​និយាយ​ថា​មុខងារ​ថ្មី​នេះ​ជួយ​ឲ្យ​ Admin ដែល​ចំណាយ​ទឹក​ចិត្ត​ដើម្បី​បង្កើត​នូវ​សហគមន៍​មួយ​​ឡើង អាច​​ទទួល​បាន​ផល​កម្រៃ​ខ្លះ​មក​វិញ។ Group ដែល​មាន​ឱកាស​សាក​ល្បង​ប្រើ​មុខងារ​នេះ​​មុន​គេ​គឺ​ Group ទាក់ទង​នឹង​វិធី​ចិញ្ចឹម​បី​បាច់​កូន, ការ​ធ្វើ​ម្ហូប និង ក្រុម​សម្អាត​គេហដ្ឋាន​ជា​ដើម។

កន្លង​មក​ការ​ចូល​ Group នីមួយៗ​គឺ​មិន​មាន​ការ​គិត​លុយ​នោះ​ទេ ហើយ​ការ​គិត​លុយ​នេះ​នឹង​ធ្វើ​ឲ្យ​ Group នីមួយៗ​កាន់​តែ​មាន​ភាព​ពិសេស។ ប៉ុន្តែ​វា​ក៏​ជា​រនាំង​ដែល​ធ្វើ​ឲ្យ​ថយ​ចុះ​ចំនួន​សមាជិក​ក្នុង​ Group ផង​ដែរ៕​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង