វិធីប្រើប្រាស់​ Flash ឲ្យ​បាន​ល្អ​ ពេល​ថត​កន្លែង​ងងឹត​ មិនមែនចេះតែប្រើៗ

  • 2018-06-22 09:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រើ​ Flash ក៏​ទាមទារ​បច្ចេកទេស​ដែរ​ ក្នុង​ការ​ពង្រឹង​គុណភាព​រូប​ ដូច​សិក្សា​ស្វែងយល់​ពី​បច្ចេកទេស​ថត​នានា​ដែរ​។ Flash អាច​បន្ថែម​ចំណាប់​អារម្មណ៍​លើ​រូបភាព​ ឬ​ធ្វើ​ឲ្យ​ចំណុច​ណា​មួយ​លេចធ្លោ​បាន​។

សម្រាប់​អ្នក​ប្រើ​ដំបូង​ អាច​កំណត់​ Settings លើ​កាមេរ៉ា​ដូច​ខាងក្រោម​៖

  • ប្រើ​ Manual Mode
  • ប្រើ​ Aperture f8
  • ប្រើ​ Shutter Speed 1/200
  • ប្រើ​ ISO 200
  • ប្រើ​ Flash power 1/16

បន្ទាប់​មក​សាក​ថតរូប​ មើល​តាម​លទ្ធផល​រូបថត​ដំបូង​ រួច​កែ​ប្រែ​កម្រិត​ Setting បាន​កំណត់​ខាង​លើ​ តាម​ស្ថានភាព​ជាក់ស្ដែង​។ បើ​ពន្លឺ​ជះ​ពី​ក្រោយ​ងងឹត​ពេក​ អាច​កំណត់​ Shutter យឺត​ជាង​នេះ​ ឬ​ប្រើ​ Aperture ទំហំ​ធំ​។ បើ​ Subject ភ្លឺ​ពេក​ អាច​បន្ថយ​ ឬ​បិទ​ Flash power បាន​។

១) កំណត់​ កាមេរ៉ា​ប្រើ​ Manual Mode

ពេល​ប្រើ​ Flash កាមេរ៉ា​អាច​ច្រឡំ​កម្រិត​ Exposure ដោយ​ផ្ដល់​លទ្ធផល​ខុស​ការ​រំពឹង​ទុក​។ អ្នក​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ច្រើន​ក្នុង​ Manual mode រួច​កំណត់​ Aperture, Shutter Speed និង​ ISO តាម​លក្ខខណ្ឌ​ទិដ្ឋភាព​ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​ជាមួយ​កម្រិត​ពន្លឺ​ Flash ផ្ដល់​ឲ្យ​។

២) កំណត់​ប្រើ​ Aperture f8

f8 ជា​ទំហំ​ Aperture ល្អ​មួយ​ សម្រាប់​ការ​ចាប់ផ្ដើម​ មាន​ជម្រៅ​ទិដ្ឋភាព​ធំ​ ផ្ដល់​កម្រិត​ច្បាស់​ស្ទើរ​គ្រប់​ករណី​ ដែល​ងាយស្រួល​ផ្ដោត​លើ​ការ​កំណត់​ប្លង់​ និង​ពន្លឺ​បាន​។

ពេល​ប្រើ​ Flash ទំហំ​ Aperture ចំហ​ធំ​នឹង​ធ្វើ​ឲ្យ​រូបភាព​ភ្លឺ​ខ្លាំង​ ដែល​គួរ​ធានា​ថា​ល្បឿន​ Shutter មិន​លើស​ពី​ 1/200។

៣) កំណត់​ប្រើ​ Shutter Speed 1/200

ល្បឿន​ Shutter Speed ត្រឹម​ 1/200 sec ជា​ចំណុច​ចាប់ផ្ដើម​ដ៏​ល្អ​មួយ​។ លើ​កាមេរ៉ា​ភាគច្រើន​ ល្បឿន​ Shutter Speed នេះ​ មាន​ជាប់​ទាក់​ទង​នឹង​ល្បឿន​ Flash sync មាន​ន័យ​ថា​ការ​ប្រើ​ Shutter Speed លឿន​មាន​កម្រិត​ពណ៌ខ្មៅ​កើតឡើង​ ដែល​ពន្លឺ​ចេញ​ពី​ Flash ជះ​មិន​ត្រឹមត្រូវ​។

Shutter Speed 1/200 លឿន​គ្រប់គ្រាន់​ ធានា​ដល់​កម្រិត​ច្បាស់​នៃ​រូបភាព​បាន​ ចំពោះ​ Subject មិន​សូវ​មាន​ចលនា​ ដូចជា​ការ​ថត​ Portrait។ គួប​ផ្សំ​នឹង​ជម្រៅ​ទិដ្ឋភាព​ជាមួយ​ Aperture f8 មិន​មាន​បញ្ហា​ច្រើន​ ទាក់ទង​នឹង​កម្រិត​ច្បាស់​នោះ​ទេ​។

៤) កំណត់​ប្រើ​ ISO 200

ISO 200 ជា​ការ​ចាប់ផ្ដើម​មួយ​ដ៏​ល្អ​ ធានា​រូបភាព​ច្បាស់​ល្អ​ ដោយ​មិន​មាន​ Noise ពេល​ប្រើ​គួប​ផ្សំ​នឹង​ Flash។ កាមេរ៉ា​ទំនើប​ៗ​ ជាច្រើន​ បង្ហាញ​លទ្ធផល​ល្អ​ នៅ​កម្រិត​ ISO ទាប​ទាំង​នេះ​ អាច​ 100 ឬ​ 200។

៥) កំណត់​ Flash Power 1/16

ពេល​ចាប់ផ្ដើម​ដំបូង​ មិន​គួរ​បញ្ចេញ​ Flash ជះ​ខ្លាំង​ពេក​លើ​ Subject នោះ​ទេ​ ដោយ​អាច​ចាប់ផ្ដើម​ពី​កម្រិត​ទាប​ និង​បង្កើន​តាម​ស្ថានភាព​ជាក់ស្ដែង​។ នេះ​អាច​ជួយ​សន្សំ​ថាមពល​ថ្ម​បាន​ច្រើន​ផង​ដែរ​ នៅ​កម្រិត​ 1/16។

៦) ប្រើ​ Flash

ប្រើ​ Bounce Flash ជាប់​នឹង​កាមេរ៉ា​ ផ្ដល់​ផល​ល្អ​ចំពោះ​ទិដ្ឋភាព​រយៈពេល​ខ្លី​មួយ​ ដែល​អាច​ជះ​ពន្លឺ​ផ្ទាំង​ធំ​។ ជញ្ជាំង​សរ​ ឬ​ខ្មៅ​ ដំណើរការ​ល្អ​ ដូចគ្នា​ ពេល​ប្រើ​ជាមួយ​ Flash power។ Bounce Flash អាច​ផ្ដល់​ពន្លឺ​លឿន​ជះ​លើ​ Subject។ តែ​ ផ្ដល់​ការ​ពិបាក​ ពេល​ចង់​កែប្រែ​ទិសដៅ​ បង្កើត​ស្រមោល​ នានា​។

ប្រើ​ Off-Camera Flash ជំនួយ​ដាច់​ចេញ​ពី​កាមេរ៉ា​ នេះ​ផ្ដល់​ភាព​ងាយស្រួល​ច្នៃប្រឌិត​ទិដ្ឋភាព​ ងាយស្រួល​ផ្លាស់ប្ដូរ​មុំ​ប្រភព​ពន្លឺ​ ជះ​លើ​ Subject។ មុំ​ជះ​ពន្លឺ​ នឹង​បង្ហាញ​ស្រមោល​ខុសគ្នា​ អាច​បង្ហាញ​ការ​ចាប់អារម្មណ៍​ផ្សេង​គ្នា​។

ពេល​នេះ​អាច​ចាប់ផ្ដើម​ជ្រើសរើស​ទីតាំង​ រួច​ថត​ប៉ុន្មាន​សន្លឹក​ មើល​កម្រិត​ពន្លឺ​លើ​អេក្រង់​ LCD។ បើ​ឃើញ​ ងងឹត​ពេក​ អាច​បន្ថយ​ល្បឿន​ Shutter Speed, បង្កើន​ទំហំ​ Aperture ឬ​ បង្កើន​កម្រិត​ ISO។ ប្រើ​ឧបករណ៍​ Speedlight ជា​ជម្រើស​មួយ​ផ្សេងទៀត​ បង្កើន​កម្រិត​ Flash power។ អាច​អនុវត្ត​វិធី​នេះ​ផ្ទុយ​គ្នា​ ពេល​ទិដ្ឋភាព​បង្ហាញ​មក​ភ្លឺ​ពេក​។

ខ្លីៗ​ពី​ការ​ថតរូប​ប្រើ​ Flash

  • មាន​ថ្ម​ស្រគួរ​
  • ប្រើ​កម្រិត​ Flash power ពី​ទាប​ទៅ​ ហើយ​បង្កើន​តាម​ស្ថានភាព​ជាក់ស្ដែង​។ នេះ​អាច​បង្កើន​អាយុ​ជីវិត​ថាមពល​​ថ្ម​បាន​។
  • សម្លឹង​មើល​ចំណុច​ជះ​ត្រូវ​ពន្លឺ​
  • ក្រឡេក​មើល​ពន្លឺ​នៅ​ផ្ទៃ​ខាងក្រោយ​
  • ប្រយ័ត្នប្រយែង​ចំពោះ​ស្រមោល​ កាត់តាម​ Subject
  • កែប្រែ​ពន្លឺ​ ជះ​ឲ្យ​ធំ​ ស្រទន់​
  • មិន​តម្រូវ​ឧបករណ៍​ Speedlight ថ្លៃ​ៗ​នោះ​ទេ​
  • មិន​តម្រូវ​ Light stands ឬ Modifiers ថ្លៃ​ៗ​នោះ​ទេ​
  • កុំ​ជះ​ពន្លឺ​ត្រង់​ៗ ចំ​ Subject

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Improve Photography   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី