ប្រកួត​យប់​នេះ​គ្រូ​កូស្តារីកា សារ៉េ​​កូន​ក្រុម​កុំ​ឲ្យ​​ធ្វើ​ស៊ី​ Neymar

  • 2018-06-22 03:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar នឹង​លេង​ដោយ​មិន​សូវ​មាន​ភាព​ភ័យ​ព្រួយ​នៅ​រាត្រី​នេះ​ ដោយ​សារ​តែ​លោក Oscar Ramirez ដែល​ជា​គ្រូ​របស់​​កូស្តារីកា​ប្រាប់​ក្រុម​ទាំង​មូល​កុំ​ឲ្យ​លេង​កាច​លើ​តារា​របស់ PSG​ខាង​លើ។

កាល​ពី​ម្សិលមិញ​ប្រេស៊ីល​បាន​ប្រកាស​ Neymar ជា​១០០​%​វិញ​ហើយ នឹង​អាច​​ប្រកួត​បាន​ពេញ​ព្រឹត្តិការណ៍ World Cup ក្រោយ​រូប​គេ​ត្រូវ​ឲ្យ​សម្រាក​ពីរ​ថ្ងៃ​ដោយ​សារ​របួស​កជើង​ចាស់​រើ​ឡើង។ កាល​ប៉ះ​ជាមួយ​ស្វីស​នៅ​ប្រកួត​ទី​១ កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​ធ្វើ​ឲ្យ​ខាង​ស្វីស​មាន​កំហុស​ដល់​ទៅ​១០​ដង ដែល​ជា​កំណត់ត្រា​​កីឡាករ​ធ្វើ​ឲ្យ​ដៃ​គូ​សាង​កំហុស​ច្រើន​ជាង​គេ​នៅ World Cup។

និយាយ​ក្នុង​មុន​ប្រកួត​មក​ដល់​ Oscar Ramirez បាន​បញ្ជាក់​ថា៖ "Neymar គឺ​ជា​​កីឡាករ​មាន​ជំនាញ​ខ្ពស់ ហើយ​ជា​ការពិត​ពួក​យើង​ឃើញ​មាន​កីឡាករ​ជា​ច្រើន​ព្យាយាម​បញ្ឈប់​គេ​ដោយ​​ប្រើ​កម្លាំង​ខ្លាំង​ៗ។ ពួក​យើង​មាន​យុទ្ធសាស្ត្រ​ផ្ទាល់​ខ្លួន ហើយ​អ្នក​នឹង​ឃើញ​អ្វី​​​ដែល​កើត​ឡើង។ ពួក​យើង​ប្រហែល​ដាក់​កីឡាករ​ពីរ​នាក់​ចាប់​គេ។ ប៉ុន្តែ​ពួក​យើង​មិន​ចង់​​ឃើញ​ការ​ប៉ះ​ទង្គិច​អាក្រក់​ណាមួយ​លើ​គេ​នោះ​ទេ។ កីឡាករ​របស់​ខ្ញុំ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​មិច"៕ ​​​​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ