ចង់ឡើងតំណែងឆាប់ គួរជៀសវាងកាយវិការឆ្គងៗ ៩យ៉ាងនេះនៅកន្លែងធ្វើការ
- 2018-06-22 03:47:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឡើងតំណែងឆាប់ គួរជៀសវាងកាយវិការឆ្គងៗ ៩យ៉ាងនេះនៅកន្លែងធ្វើការ
ចន្លោះមិនឃើញ
គ្រប់គ្នាតែងស្រមៃពីការឡើងតំណែងការងារ ហើយខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបានតំណែងនីមួយៗ។ ប៉ុន្តែអ្នកទាំងអស់គ្នាភ្លេចចាប់អារម្មណ៍ទៅលើកាយវិការប្រចាំថ្ងៃ ដែលអាចប៉ះពាល់ដល់ការឡើងតំណែងនោះ។ ទាំងនេះជាកាយវិការទាំង៨យ៉ាងដែលអ្នកគ្រប់គ្នាមិនគួរធ្វើនៅកន្លែងធ្វើការ៖
១.អង្គុយបែបខ្ជិល
យើងគ្រប់គ្នាតែងតែចូលចិត្តអង្គុយបែបសម្រាកពេលនៅផ្ទះមើលទូរទស្សន៍ ប៉ុន្តែទម្លាប់ទាំងនេះមិនគួរមានទេនៅកន្លែងធ្វើការ។ វាមិនត្រឹមតែមើលទៅអាក្រក់មើលទេ វាថែមទាំងបង្ហាញពីភាពខ្ជិលរបស់អ្នកឱ្យចៅហ្វាយឃើញទៀតផង។
២. ក្រឡាប់ភ្នែកចុះឡើង
ជាទូទៅអ្នកទាំងអស់គ្នាបានដឹងហើយថា កាយវិការរបៀបនេះមើលទៅមិនសមរម្យហើយបង្ហាញពីភាពស្មោះត្រង់មិនថាអ្នកនៅទីណា ឬនៅជាមួយអ្នកណាក៏ដោយ។ ជាធម្មតាយើងតែងតែក្រឡាប់ភ្នែកចុះឡើងនៅពេលដែលមានអារម្មណ៍ថាធុញទ្រាន់ និងមិនពេញចិត្តអ្វីមួយ។ ហេតុនេះហើយបើអាចជៀសវៀងបានគួរតែជៀស។
៣. ក្តោបដៃគ្រប់ពេល
កាយវិការនេះច្រើនតែបុរសជាអ្នកធ្វើ។ វាបង្ហាញពីភាពអោនលំទោន ប៉ុន្តែវាអាចធ្វើអាចអ្នកនៅជុំវិញខ្លួនអ្នកមានអារម្មណ៍ទើសទាល់ ជាពិសេសនៅកន្លែងធ្វើការ។ អញ្ចឹងអ្នកគួរណាស់តែមើលដៃអ្នកឱ្យស្រួលបួល។
៤. អង្គុយ ឬឈរកៀកគេពេក
ទោះបីជាអ្នកស្និទ្ធស្នាលចៅហ្វាយនិងមិត្តរួមការងារយ៉ាងណាក៏ដោយក៏អ្នកមិនគួរអង្គុយ ឬឈរកៀកគេពេកនោះទេ។ ការធ្វើបែបនេះវាអាចធ្វើឱ្យគេមិនស្រណុកចិត្តនិងទើសទាល់។
៥. ចូលកន្លែងធ្វើការស្ងាត់ៗ
នៅពេលដែលអ្នកចូលកន្លែងធ្វើការដោយមិនបានសួស្តីទៅអ្នកគ្រប់គ្នា វាគឺជាកាយវិការមួយដែលមិនសមរម្យទាល់តែសោះ។ គេអាចនឹងគិតថាអ្នកជាមនុស្សក្រៅសង្គមដែលមិនមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។យ៉ាងហោចណាស់អ្នកគួរតែញញឹមបន្តិច។
៦. បង្ហាញពីអារម្មណ៍ធុញទ្រាន់
យើងគ្រប់គ្នាសុទ្ធតែធ្លាប់មានអារម្មណ៍ថាធុញទ្រាន់នៅកន្លែងធ្វើការ។ប៉ុន្តែមានអ្នកខ្លះមិនសូវបញ្ចេញពីអារម្មណ៍នេះទេ តែអ្នកខ្លះទៀតឧស្សាហ៍បញ្ចេញឱ្យអ្នកដទៃបានដឹង។ ទោះបីជាយ៉ាងណាក៏ដោយអ្នកគួរតែរៀនលាក់អារម្មណ៍ខ្លះ មិនថាអ្នកមានអារម្មណ៍ធុញទ្រាន់យ៉ាងណាក៏ដោយ។
៧. ដាក់ដៃនៅពីក្រោយខ្នង
ការដាក់ដៃពីក្រោយក៏ដូចជាការក្តោបដៃដែរគឺវាអាចធ្វើឱ្យគេមានអារម្មណ៍ទើសទាល់ហើយមើលទៅគួរឱ្យសង្ស័យ។
៨. ចូលចិត្តនៅផ្ដាច់ខ្លួនពីអ្នកដទៃ
យើងប្រាកដជាមានអារម្មណ៍ខ្មាសអៀននៅពេលចាប់ផ្តើមធ្វើការនៅកន្លែងថ្មី។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តនៅឆ្ងាយពីអ្នកដទៃដោយមិនចូលរួមសកម្មភាពបង្កើតក្រុមឬតែងតែញ៉ាំអាហារថ្ងៃត្រង់តែម្នាក់ នោះមានន័យថាអ្នកមិនចង់បង្កើតទំនាក់ទំនងមិត្តភាពជាមួយគេទេ។ វាបង្ហាញថាអ្នកគឺជាមនុស្សដែលមិនចាប់អារម្មណ៍ មិនរាក់ទាក់ អ្នកនៅជុំវិញ។ ដូច្នេះមិនថាលំបាកយ៉ាងណាចូរព្យាយាមខិតចូលជិតមិត្តរួមការងាររបស់អ្នក (ប៉ុន្តែចូរកុំភ្លេចគោរពភាពឯកជនរបស់ពួកគេផង) ។
៩. មើលម៉ោងញយដងពេក
ការដែលមើលម៉ោង និងទូរស័ព្ទញយដងពេកអាចធ្វើឱ្យគេគិតថាអ្នកមិនយកចិត្តទុកដាក់និងការងារ។ ជាពិសេសគេនឹងគិតថាអ្នកធុញទ្រាន់ ហើយចង់ចេញឱ្យឆាប់ៗ ៕
ចុចអាន៖