Shaqiri ស៊ុត​យ៉ាង​ស្អាត ​​​ជួយ​ស្វីស​ឈ្នះ​ចុង​ម៉ោង

  • 2018-06-23 01:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Xherdan Shaqiri ដែល​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Stoke City រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​ទី​៩០+ ​ក្នុងការ​​ជួយ​ស្វីស​យក​ឈ្នះ​ ស៊ែប ២-១ ក្រោយ​ត្រូវ​បាន​ដៃ​គូ​នាំ​មុខ​ ១ មុន​តាំង​ដើម​វគ្គ​ទី​១។

បើ​គិត​ត្រឹម​ពេល​នេះ ស្វីស រក​បាន ៤ ពិន្ទុ ហើយក៏​មាន​សង្ឃឹម​កាន់​តែ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 នៅ​រុស្ស៊ី។ ស្វីស ត្រូវ​ការ​ត្រឹម​ស្មើ កូស្តារីកា ប៉ុណ្ណោះ​នារ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ធានា​កៅអី​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។

​ក្រុម​ស្វីស​កាល​ពី​យប់​មិញ​ត្រូវ​បាន​ ស៊ែប ​នាំ​មុខ​មុន​តាំង​ពី​នាទី​ទី​៥ ដើម​វគ្គ​ទី​១ ប៉ុន្តែ​ត្រូវ​បាន​ខ្សែ​បម្រើ​ G. Xhaka រក​បាន​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​ទី​៥២ និង​ចុង​ក្រោយ​ Shaqiri បណ្ដើរ​បាល់​យ៉ាង​ស្អាត​ ដើម្បី​ស៊ុត​​យក​ឈ្នះ​ទៅ​លើ ស៊ែប នៅ​នាទី​ទី​៩០+​។ ចប់​ការ​ប្រកួត​ស្វីស​ឈ្នះស៊ែប ២-១ ៕

​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​