មកស្គាល់ព្រលានយន្តហោះ មមាញឹកបំផុតទាំង១០ ក្នុងតំបន់អាស៊ាន

  • 2018-06-23 02:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ព្រលាន​យន្តហោះ​មមាញឹក​បំផុត​ទាំង ៥០ នៅ​អាស៊ី កាលពី​ឆ្នាំ២០១៧ មាន​ព្រលាន​យន្តហោះ​ចំនួន ១០ ស្ថិត​ក្នុងតំបន់​អាស៊ាន។ នេះ​បើយោង​តាម​មជ្ឈមណ្ឌល​ទិន្នន័យ​នៃ​ក្រុមប្រឹក្សា​អាកាសយាន្តដ្ឋាន​អន្តរជាតិ។

ដើម្បី​ចាត់ថ្នាក់​ព្រលាន​យន្តហោះ​មមាញឹក​បំផុត គឺ​គេមើល​លើ​ចំនួន​អ្នក​ដំណើរ ទាំង​អ្នក​ដែល​ត្រូវ​ធ្វើ​ដំណើរ​ចេញ (departure) ទាំង​អ្នក​ដំណើរ​ដែល​មក​ដល់ (arrival) និង​អ្នក​ដំណើរ​ដែល​ប្ដូរ​ជើង​យន្តហោះ មុន​បន្ត​ដំណើរ​ទៅ​ទិសដៅ​ផ្សេងទៀត (transit)។

ព្រលាន​យន្តហោះអន្តរជាតិ ទាំង ១០នោះ មាន​ដូចខាងក្រោម៖

១. ព្រលាន​យន្តហោះស៊ូកាណូ-ហាតា (Soekarno-Hatta International Airport) នៅទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី (អ្នកដំណើរ ជាង ៦៣លាន​នាក់​)

ផ្នែក​មួយ​នៃ​ព្រលាន​យន្តហោះអន្តរជាតិ Soekarno-Hatta នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌណេស៊ី (រូបភាព Archnet)

**២. ព្រលាន​យន្តហោះឆាងជី** (Singapore Changi Airport) នៅ​ប្រទេស​សិង្ហបុរី (​អ្នក​ដំណើរ​សរុបជាង ៦២លាន​នាក់​)

ព្រលាន​យន្តហោះ Changi (រូបភាព៖ Air Cargo News)

៣. ព្រលានយន្តហោះសុវណ្ណភូមិ (Suvarnabhumi Airport) នៅ​ទីក្រុង​បាងកក ប្រទេសថៃ (អ្នក​ដំណើរ​សរុប​ជាង ៦០លាន​នាក់)

ព្រលានយន្តហោះសុវណ្ណភូមិ (រូបភាព៖ ddproperty)

៤. ព្រលានយន្តហោះគូឡាឡាំពួរ (Kuala Lumpur International Airport) នៅ​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី (អ្នកដំណើរ​សរុបជាង ៥៨លាន​នាក់)

៥. ព្រលាន​យន្តហោះនីណយអាគីណូ (Ninoy Aquino International Airport) នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន (អ្នក​ដំណើរ ៤២លាន​នាក់)

៦. ព្រលានយន្តហោះដនមឿង (Don Mueang International Airport) នៅ​ទីក្រុង​បាងកក ប្រទេសថៃ (អ្នក​ដំណើរ​ជាង ៣៨លាន​នាក់)

៧. ព្រលានយន្តហោះតាន សុន ញ៉ាត (Tan Son Nhat International Airport) នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម (​អ្នក​ដំណើរ ជាង ៣៥លាននាក់)

៨. ព្រលានយន្តហោះណូយបៃ (Noi Bai International Airport) នៅទីក្រុងហាណូយ ប្រទេស​វៀតណាម (អ្នកដំណើរ​ជាង ២៣លាន​នាក់)

៩. ព្រលានយន្តហោះ Ngurah Rai (Ngurah Rai International Airport) នៅទីក្រុង Denpasar កោះបាលី ប្រទេស​ឥណ្ឌណេស៊ី (អ្នក​​ដំណើរ​ជាង ២២លាន​នាក់)

១០. ព្រលាន​យន្តហោះ Juanda (Juanda International Airport) នៅទីក្រុង Surabaya កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី (អ្នក​ដំណើរ​ជាង ២១លាន​នាក់)

ចុចអាន៖

ប្រភព៖ Kley Kley   អត្ថបទ៖ សុខ សុវត្ថិ