លង់​ស្នេហ៍ ពេល​ឃើញ​គំរូ​រូប​រាង Galaxy S10 ប៉ុន្មាន​សន្លឹក​នេះ

  • 2018-06-23 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ Phone designer ក៏​បាន​បញ្ចេញ​នូវ​គំរូ​រូប​រាង​ស្មាតហ្វូន Galaxy S10 ដែល​មាន​សណ្ឋាន​ស្រដៀង​និង Galaxy S9 តែ​ស្អាត​ប្លែក​ភ្នែក​ត្រង់​ទីតាំង​កាមេរ៉ា​បី​គ្រាប់ និង​មាន​ផ្ទៃ​កោង​ផ្នែក​ខាង​គែម គ្រាន់​តែ​ឃើញ​ភ្លាម​ចាប់​ចិត្ត​តែ​ម្ដង។

ត្បិត​តែ​មិន​មែន​ជា​រូបរាង​គំរូ​ចេញ​ពី Samsung ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា Galaxy S10 អាច​នឹង​បំពាក់​មក​ជាមួយ​កាមេរ៉ា​ផ្នែក​ខាង​មុខ​ពីរ​គ្រាប់ មាន​បង្កប់​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ​បែប 3D(Sensor 3D) នឹង​​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ឯ​ផ្នែក​ខាង​ក្រោយ អាច​ជា​កាមេរ៉ា​បី​គ្រាប់ មាន​បង្កប់​បច្ចេវិទ្យា​ជា​ច្រើន​សម្រាប់​វាយ​លុក​ទីផ្សារ​ស្មាតហ្វូន​ឆ្នាំ ២០១៩។

កន្លង​មក មាន​អ្នក​ជំនាញ​ជា​ច្រើន​បាន​បង្ហើប​ថា Galaxy S10 អាច​និង​ចេញមុន Galaxy Note 9 នៅ​អំឡុង​ខែ​កុម្ភៈ​ក្នុង​ពិព័រណ៍ CES ឆ្នាំ ២០១៩​​ប្រទេស​កូរ៉េ​ខាង​ត្បួង។

ក្រុម​អ្នក​រចនា​ល្បី​ឈ្មោះ​ខាង​លើ តែង​តែ​បញ្ចេញ​នូវ​គំរូ​រូប​រាង​ស្មាតហ្វូន​ស្ទើរ​គ្រប់​ម៉ូឌែល ហើយ​រាល់​រូបរាង​ទាំង​អស់​នោះ នៅ​ពេល​ប្រកាស​ផ្លូវការ​មិន​សូវ​ជា​ខុស​គ្នា​ទេ​គឺ​ថា សឹង​តែ​ដូច ៩០ ភាគ​រ​យ។ ដូច​នេះ មាន​តែ​រង់​ចាំ​មើល​ទាំង​អស់​គ្នា តើ Samsung នឹង​ប្រកាស Galaxy S10 ដែល​មាន​រាង​បែប​នេះ​ដែរ​ទេ?

#ចង់​ដឹង​ច្បាស់​មើល​រូបភាព​ខាងក្រោម​នេះ៖

អាន​អត្ថបទ​បន្ត៖

ប្រភព៖ mobileburn   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី