មុខងារ​ថ្មី ២ លើ​ស្មាតហ្វូន Galaxy S10 ត្រៀម​ចេញ​មក​ផ្តួល iPhone X

  • 2018-05-06 01:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ត្រកូល Galaxy S សេរ៊ី​ឆ្នាំ ២០១៨ ទើប​បង្ហាញ​ខ្លួន​បាន​តែ​ជាង ២ ខែ​ក្តី ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​បន្ត​រង់ចាំ​ឥត​ឈប់ឈរ​ជាមួយ​ម៉ូឌែល S10 ក្រោយ​ល្ហិចល្ហៀង​ចចាមអារ៉ាម​ថា​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ជាង​ជំនាន់ S8 មក S9 ឆ្នាំ​នេះ។ ប្រភព​ពី The Bell ក៏​បាន​ចុះ​ផ្សាយ​នូវ​មុខងារ​សំខាន់ ២ ដែល​រំពឹង​លេច​ចេញ​លើ​ស្មាតហ្វូន SAMSUNG សេរ៊ី​ឆ្នាំ ២០១៩។

ទី​មួយ​ទាក់ទង​ បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ដោយ​កន្លង​ទៅ​ទើប​ឃើញ​ម៉ូឌែល V20 របស់​ក្រុមហ៊ុន VIVO មួយ​គត់ ដែល​អភិវឌ្ឍ​ជោគជ័យ​លើ​បច្ចេកវិទ្យា​ថ្មី​នេះ ដែល​ទទួល​ការ​ផ្គត់ផ្គង់​ឈីប​ពី​ក្រុមហ៊ុន Qualcomm។ បែប​នេះ​សម្រាប់ SAMSUNG S10 ដែល​ជា​អ្នក​ទទួល​ការ​ផ្គត់ផ្គង់​ដ៏​ធំ​មួយ​ពី​ក្រុមហ៊ុន​អាមេរិក​ខាង​លើ ក៏​រំពឹង​នឹង​មាន​ភាគរយ​ច្រើន​អាច​សាកល្បង​មុខងារ​ថ្មី​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ​ខ្លួន។

យ៉ាងណាមិញ​ក៏​ដំណឹង​ច្បាស់ការ​ស្ថិត​ក្នុង​ការ​រង់ចាំ ព្រោះ​ប្រភព​ខ្លះ​ធ្លាប់​បាន​បញ្ជាក់​ថា S10 អាច​នឹង​ទទួល​បាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ក្រោយ​ម៉ូឌែល Galaxy Note 9 ត្រៀម​បង្ហាញ​ចុង​រដូវ​ក្តៅ​នេះ​ទៅ​វិញ។

ទី​ពីរ​ទាក់ទង​ Sensor 3D ដែល​ជា​គូ​ប្រជែង​បច្ចេកវិទ្យា TrueDepth លើ​កាមេរ៉ា​ iPhone X។ កន្លង​ទៅ SAMSUNG បាន​ដាក់​បង្ហាញ​ស្រដៀង​គ្នា​នូវ​មុខងារ​នេះ ជាមួយ​ AR Emoji ប៉ុន្តែ​គ្រាន់​ជា​ការ​ឆ្លង​កាត់​នៃ Sensor កាមេរ៉ា​មុខ ចេញ​ពី​ជំនាន់​ចាស់ Galaxy S8។ សម្រាប់ S10 ខាង​ក្រុមហ៊ុន​នឹង​សម្រិតសម្រាំង​បញ្ចប់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ ពោល​នឹង​មាន​ការ​ផ្លាស់ប្តូរ​ខ្លាំង​ខុស​ពី​ស្មាតហ្វូន​បច្ចុប្បន្ន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា