ឱស្សានុវាទ​​ចុងក្រោយ ចំពោះ​​ក្រុមហ៊ុន​​ទូរសព្ទ​បញ្ឈប់​លក់​ស៊ីម​គ្មាន​ឯកសារ

  • 2018-06-23 03:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ដាក់​ឱស្សានុវាទ​ចុងក្រោយ ដល់​ក្រុមហ៊ុន​ទូរសព្ទ​ទាំង​អស់​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ការ​បន្ត​បើក​ស៊ីម​ទូរសព្ទ​មិន​មាន​ឯកសារ​សម្គាល់​ម្ចាស់​អ្នក​ប្រើប្រាស់​ ដែល​ផ្ទុយ​ច្បាប់​និង​បទបញ្ញត្តិ។ និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ដាក់​កំហិត​ចុងក្រោយ​ត្រឹម​ថ្ងៃ ០១ កក្កដា 2018 ឲ្យ​ប្រតិបត្តិករ​ត្រូវ​តែ​អនុវត្ត​។

និយតករ​បាន​ព្រមាន​ថា បើ​សិន​រក​ឃើញ​ប្រតិបត្តិករ​ណា​នៅ​តែ​ល្មើស​មិន​អនុវត្ត​តាម​ការ​ណែនាំ ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ដោយ​គ្មាន​ការ​អនុគ្រោះ​ឡើយ។

កាល​ពី​ឆ្នាំ ២០១២ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​អន្តរ​ក្រសួង​ស្តី​ពី​ការ​ធ្វើ​អាជីវកម្ម​និង​ការ​ប្រើប្រាស់​សេវាកម្ម​ទូរគមនាគមន៍ ប៉ុន្តែ​មិន​ត្រូវ​បាន​អនុវត្ត ដោយ​នៅ​តែ​មាន​បន្ត​ការ​បើក​ប្រើប្រាស់​ស៊ីម​យ៉ាង​អនាធិបតេយ្យនាំ​កើត​អសន្តិសុខ​ដល់​សង្គម។

ការ​ព្រមាន​ចុងក្រោយ​នេះ រហូត​ដល់​​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ទាំង​អស់​ត្រូវ​លុប​ចោល​ជា​បន្ទាន់​ រាល់​ស៊ីម​ទូរសព្ទ​ទាំង​ឡាយ​ណា​ ដែល​មិន​មាន​ឯកសារ​សម្គាល់​មិន​ឲ្យ​សេសសល់​នៅ​ក្នុង​ប្រព័ន្ធ​របស់​ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃ ០១ កក្កដា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម