ភ្ញាក់ផ្អើល! ពេលដឹងប្រាក់ខែបណ្ណារក្ស នៅបណ្ណាល័យភូមិន្ទភ្នំពេញ

  • 2018-06-23 04:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាក់បៀវត្ស បណ្ណារក្ស ដែល​ធ្វើ​ធ្វើ​ការ​ក្នុង​បណ្ណាល័យ​សម្ដេច ហ៊ុន សែន នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កើន​ដល់​១ពាន់​ដុល្លារ​ហើយ​។ នេះបើ​តាម​សេចក្ដី​សម្រេច​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០១៨ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាល​ពី​ម្សិលមិញ​នេះ។

មុន​ឈាន​ដល់​ប្រាក់​ខែ ១​ពាន់​ដុល្លារ​នេះ បណ្ណារក្ស​នៅ​បណ្ណាល័យ​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ ធ្លាប់​ទទួល​បាន​៧៥០​ដុល្លារ​ក្នុង​១ខែ។

​សូម​ជម្រាប​ជូន​ថា បណ្ណាល័យ​សម្ដេច​ហ៊ុន​សែន ​ស្ថិត​ក្នុង​បរិវេណ​​សាកលវិទ្យាល័យ​​ចំណាស់​ជាង​គេ​មួយ​នេះ​​ ​មាន​សៀវភៅ​​ច្រើន​ជាង ១០​ម៉ឺន​ក្បាល ​​ដែល​ទាក់ទង​មុខ​វិជ្ជា​ផ្សេង​ៗ ​ដូច​ជា​ប្រវត្តិសាស្ត្រ​ខ្មែរ​ វិទ្យាសាស្ត្រ ធនាគារ​ជា​ដើម​។ -អាសយដ្ឋាន៖ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មហាវិថី​សហព័ន្ធ រុស្សី​ ខណ្ឌ​ទួល​គោក​រាជ​ធានី​ភ្នំពេញ -ថ្ងៃ​ធ្វើការ ច័ន្ទ-សុក្រ ០៧:០០ ព្រឹក ដល់​០៥:០០​ល្ងាច។ ឯ​ថ្ងៃ​សៅរ៍​​បើក​ពី​ម៉ោង​​ ៨:០០ ព្រឹក ដល់​ ០៤:០០ ​ល្ងាច។ សម្គាល់៖ អាច​ខ្ចី​សៀវភៅ​​បាន​ ​លុះ​តា​តែ​​​​​ធ្វើ​កាត​សមាជិកសម្រាប់​និស្សិត​សាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ និង​សម្រាប់​សាធារណជន សិស្ស​និស្សិត​សាលា​ផ្សេង​​​។ ឯ​ការ​ខ្ចី​​​សៀវ​​​ភៅ គឺ​​តម្រូវ​ឲ្យ​កក់​ប្រាក់​​ខ្លះ​​៕

អត្ថបទ៖ វឌ្ឍនៈ