ចោរប្រដាប់អាវុធប្រើពេល២៤វិនាទី ចូលលួចលុយក្នុងធនាគារ ជាង៤ពាន់ដុល្លារ តែគ្មានអ្នកដឹង!
- 2018-06-23 06:49:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចោរប្រដាប់អាវុធប្រើពេល២៤វិនាទី ចូលលួចលុយក្នុងធនាគារ ជាង៤ពាន់ដុល្លារ តែគ្មានអ្នកដឹង!
ចន្លោះមិនឃើញ
បុរសជាជនសង្ស័យម្នាក់បានចំណាយពេលត្រឹមតែ ២៤វិនាទីប៉ុណ្ណោះ ជាមួយនឹងកាំភ្លើងមួយដើម ដើម្បីលួចលុយក្នុងធនាគារ និងរត់គេចខ្លួនដោយសុវត្ថិភាព។ វាបានកើតឡើងយ៉ាងរហ័ស ខណៈបុគ្គលិកធនាគារមួយចំនួន រួមទាំង សន្តិសុខផងដែរ មិនបានដឹងពីហេតុការណ៍នោះឡើយ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ៣ និង ៥៦នាទីរសៀល ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងធនាគារមួយកន្លែង ស្ថិតនៅលើផ្លូវ Jalan Genting Kelang ក្នុងប្រទេសម៉ាឡេស៊ី។ លុយប្រមាណជាជាង៤ពាន់ដុល្លារ ត្រូវបានលួចយកនៅពេលនោះ។
មន្រ្តីប៉ូលិសក្រុង Wangsa Maju លោក Mohamad Roy Suhaimi Sarif បានប្រាប់ឲ្យដឹងថា ចោរបានដើរចូលធនាគារតែម្នាក់ឯង ខណៈពេលធនាគារជិតនឹងបិទទ្វាទៅហើយ ខណៈគ្នីគ្នាម្នាក់ទៀតកំពុងចាំនៅលើម៉ូតូនៅខាងក្រៅ។
លោកនិយាយថា «គេបានពាក់មួកសុវត្ថិភាព និងម៉ាស់ ហើយកាន់វត្ថុមួយស្រដៀងនឹងកាំភ្លើង រួចសំដៅទៅតុដែលគ្មានមនុស្សនៅ និងយកលុយពីក្នុងថតតុ ហើយក៏ចាកចេញតែម្តង»។
ជាមួយគ្នានេះ លោក Mohamad Roy បានបញ្ជាក់ឲ្យដឹងថា នៅពេលនោះមានសន្តិសុខចំនួន ២នាក់កំពុងយាមកាមនៅក្នុងធនាគារ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមាននរណាម្នាក់រងគ្រោះនៅក្នុងហេតុការណ៍នោះឡើយ។
យ៉ាងណាមិញ ជនសង្ស័យមិនបានពាក់ស្រោមដៃឡើយ ខណៈប៉ូលិសកំពុងប្រមូលស្នាមម្រាមដៃ ដើម្បីធ្វើការស៊ើបអង្កេតវែកមុខជននោះ៕
ចុចអាន៖