ទើប ២៣ ឆ្នាំសោះ Bellarin ដឹងថា ត្រូវធ្វើអីហើយ ពេលចូលនិវត្តន៍ពីបាល់ទាត់ទៅ
- 2018-06-26 11:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើប ២៣ ឆ្នាំសោះ Bellarin ដឹងថា ត្រូវធ្វើអីហើយ ពេលចូលនិវត្តន៍ពីបាល់ទាត់ទៅ
ចន្លោះមិនឃើញ
ខ្សែការពារស្លាប Hector Bellarin ចង់ក្លាយជាអ្នកច្នៃម៉ូដក្រោយចូលនិវត្តន៍ពីអាជីពបាល់ទាត់។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Wealthsimple កាលពីពេលកន្លងទៅ កីឡាករបាននិយាយថា គោលដៅរយៈពេលវែងរបស់ខ្លួន គឺធ្វើជាអ្នកច្នៃម៉ូដ ហើយចង់បង្កើតស្នាដៃដែលមនុស្សទទួលស្គាល់។ កីឡាករបានបង្ហើបថា ម្ដាយរបស់ខ្លួន គឺជាបុគ្គលសំខាន់ដែលមានឥទ្ធិពលខ្លាំងនាំឲ្យខ្លួនសម្រេចពិចារណាលើគោលដៅមួយនេះ។
កីឡាករបានថ្លែង៖ "ការក្លាយជាអ្នកច្នៃម៉ូដគឺជាគោលដៅរយៈពេលវែងរបស់ខ្ញុំ។ ខ្ញុំបានឃើញម្ដាយខ្ញុំ ប្រកបអាជីពនេះ ហើយគាត់បានបង្កើតស្នាដៃជាច្រើន។ ខ្ញុំមិនចង់គ្រាន់តែក្លាយជាមនុស្សម្នាក់ដែលបោះពុម្ពឈ្មោះខ្លួនឯងលើអាវយឺត ដើម្បីលក់យកកម្រៃឡើយ។ ផ្ទុយទៅវិញ ខ្ញុំចង់ច្នៃម៉ូដសំលៀកបំពាក់ផ្សេងៗ ធ្វើឲ្យក្លាយជាស្នាដៃដែលអ្នកគ្រប់គ្នាកោតសរសើរ"។
តាំងពីលេងក្នុងឈុតធំ Arsenal កាលពីឆ្នាំ ២០១៣ ខ្សែស្លាបការពារ Bellarin លេងសរុប ១៦២ ប្រកួតឲ្យក្លឹប និងស៊ុតចូល ៧ ប្រកួត៕