ប្លែក​ភ្នែក​ៗ គឺ​ថា​ប្រិយមិត្ត ធ្លាប់​ឃើញ​អ្នក​ចាំ​ទី បណ្ដើរ​បាល់​ស៊ុត​ខ្លួន​ឯង​អត់?

  • 2018-06-27 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​អាច​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា រត់​តិច​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ទាំង ១១ ព្រោះ​កីឡាករ​មាន​ដែន​គ្រប់គ្រង​ច្បាស់​លាស់​របស់​ខ្លួន គឺ​កន្លែង​ចាំ​ទី។ យ៉ាង​នេះ​ក្ដី ដូច​លោក​អ្នក​បាន​ឃើញ​ស្រាប់​ហើយ កន្លង​ទៅ នៅ​ពេល​ក្រុម​កំពុង​ចាញ់ ឬ​ត្រូវ​ការ​គ្រាប់​ឈ្នះ មាន​អ្នក​ចាំ​ទី​ខ្លះ ក៏​បាន​រត់​ឡើង​ខ្ពស់​ដើម្បី​ជួយ​តែត ពេល​មាន​បាល់​ជ្រុង។ អ្នក​ចាំ​ទី​ខ្លះ​ទៀត ដោយ​ច្បាស់​ក្នុង​ចិត្ត​ថា ពូកែ​គ្រប់គ្រង​បាល់ ជា​រឿយៗ ត្រូវ​បាន​ឃើញ​ថា ឡើង​ខ្ពស់​លើស​ពី​តំបន់​គ្រោះ​ថ្នាក់​របស់​ខ្លួន ដើម្បី​ទៅ​បញ្ជូន​បាល់​ទៅ​មិត្ត​រួម​ក្រុម។

វីដេអូ​ខាង​ក្រោម​បង្ហាញ​ពី​ករណី​ចំនួន ៧ ដែល​អ្នក​ចាំ​ទី​ឡើង​លេង​ខ្ពស់​ជាង​តំបន់​គ្រប់គ្រង​របស់​ខ្លួន។ ក្នុង​ចំណោម​នោះ ក៏​មាន​ដែរ អ្នក​ចាំ​ទី​ខ្លះ​ឡើង​បណ្ដើរ​បាល់​ស៊ុត​បញ្ចូល​ទី​ខ្លួន​ឯងដែរ៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី