​iPhone X ប្រើ iOS 12 ប៉ះ​គ្នា​ជាមួយ Galaxy S9+ តើ​នរណា​ឈ្នះ?

  • 2018-06-24 01:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ Apple បាន​ចេញ​ផ្សាយ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12 ប៉ុន្តែ​មិន​ទាន់​បើក​ឲ្យ​ប្រើប្រាស់​ពេញលេញ​នៅ​ឡើយ ខណៈ​ជំនាន់​សាកល្បង (Beta) បន្ត​បញ្ចេញ​ហូរហែ រហូត​មាន​ការ​លើក​ឡើង​ថា​ iOS ជំនាន់​ក្រោយ​នេះ​អាច​បង្កើន​ល្បឿន​ម៉ាស៊ីន​និង​ជួយ​សន្សំ​សំចៃ​ថាមពល​បាន​ច្រើន។

មិន​រង់​ចាំ​យូរ​ក្រុម​ការងារ PhoneBuff ក៏​លើក​យក​ការ​ប្រៀបធៀប iPhone ដំណើរការ​លើ iOS 12 Beta 2 មក​សាកល្បង​ល្បឿន​ជាមួយ​ជើង​ខ្លាំង Samsung Galaxy S9+ រត់​លើ Android 8.0 (Oreo) ដើម្បី​ទាញ​ចម្លើយ​ចុង​ក្រោយ​ថា​តើ​នរណា​ជា​អ្នក​ឈ្នះ?

ដោយ iPhone តម្លៃ ៩៩៩ ដុល្លារ បំពាក់​នូវ​ឈីប Appl A11 Bionic ​ប្រើ RAM 3GB ប្រជែង​ S9+ បំពាក់​ឈីប Snapdragon 845 ​ប្រើ RAM 6GB ។ ម្ចាស់ Channel មាន​ Subscribers ប្រមាណ ៩៣៩ ០០០ នាក់ តេស្ត​មើល​លើ​ការ​បើក​ដំណើរការ Apps ទាំង ១៦ ចំនួន ២ លើក ខណៈ​នៅ​ជុំ​ទី ១ iPhone X ធ្វើ​បាន​ល្អ​ជាង​ប្រើ​ពេល ២ នាទី និង ១៥ វិនាទី ធៀប​នឹង​គូ​ប្រជែង​ S9+ ប្រើ​ពេល ២ នាទី និង ១៨ វិនាទី។

នៅ​ជុំ​ទី ២ Galaxy S9+ ធ្វើ​បាន​ល្អ​ជាង​ត្រឹម ០,៤៣ វិនាទី ហើយ iPhone X ​ប្រើ​ពេល​ដល់ ១ នាទី និង ១២ វិនាទី។ សរុប​រួម Galaxy S9+ ជា​អ្នក​ឈ្នះ​ប្រើ​ពេល​ ៣ នាទី និង ០១ វិនាទី ហើយ iPhone X ជា​អ្នក​ចាញ់​ប្រើ​ពេល​ច្រើន​ជាង​ដល់ ៣ នាទី និង ២៨ វិនាទី។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី