Free Kick ចុង​ម៉ោង​របស់​ Kroos ជួយ​អាល្លឺម៉ង់​បន្ត​ដង្ហើម​នៅ​ World Cup

  • 2018-06-24 01:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​យក​ឈ្នះ​ស៊ុយអែត​២​ទល់​នឹង​១​យ៉ាង​ប្រផុតប្រផើយ​ក្នុង​ការ​ប្រកួត​ World Cup វគ្គ​សន្សំ​ពិន្ទុ​ពូល​ F។

អាល្លឺម៉ង់​ត្រូវ​ការ​ឈ្នះ​យ៉ាង​ចាំ​បាច់​ក្នុង​ការ​ប្រកួត​នេះ​បន្ទាប់​ពី​ចាញ់​ម៉ិចស៊ិក​ ១-០ កាល​ពី​ប្រកួត​ទីមួយ​យ៉ាង​ណា​ពួកគេ​បែរ​ជា​ត្រូវ​ស៊ុយអែត​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​៣២​ក្រោយ​ពេល​ខ្សែ​ប្រយុទ្ធ​ Ola Toivonen បាន​ឆ្កឹះ​បាល់​រំលង​អ្នក​ចាំទី​ Neuer បញ្ចូល​ទី​យ៉ាង​ល្អ​។​

លុះ​ដល់​នាទី​៤៧​ Reus បាន​ពែន​បញ្ចូល​ទី​ឲ្យ​អាល្លឺម៉ង់​តាម​ស្មើ​បាន​វិញ​ ហើយ​នៅ​ចុង​ម៉ោង​នាទី​៩០+៥​ទៅ​ហើយ​ Toni Kroos បាន​ទាត់​ Free Kick យ៉ាង​ល្អ​បញ្ចូល​ទី​ឲ្យ​ក្រុម​លោក​ Joachim Low មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​ក្រោយ​មាន​ពិន្ទុ​សរុប​៤​ពិន្ទុ។ ប្រកួត​ចុង​ក្រោយ​អាល្លឺម៉ង់​ត្រូវ​ប៉ះ​ជើង​ខ្លាំង​អាស៊ី​ កូរ៉េ​ខាងត្បូង​ហើយ​ម៉ិកស៊ិក​ប៉ះ​ប្រទេស​ស៊ុយអែត៕ ​

អត្ថបទ៖ វិរ័ត្ន