ទីបំផុត! ​អ្នកវិទ្យាសាស្ត្រ​បង្ហាញ​អាថ៌កំបាំង​នៃ​ការ​ឆាប់​ស្កូវ​សក់​ហើយ​

  • 2018-06-24 02:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលខ្លះ ភាព​ភ្ញាក់ផ្អើល​ភ្លាមៗ​របស់​ជីវិត ឬ​ជំងឺ​អាច​ធ្វើឲ្យ​មនុស្ស​យើង​ស្កូវស​ក់បាន ប៉ុន្តែ​តើ​ការ​ស្កូវ​សក់​មុន​អាយុ ឬ​លឿន​ពេក​នេះ​កើតឡើង​ដោយ​របៀប​ណា​ទៅ​? អ្នកវិទ្យាសាស្ត្រ​និយាយថា តាម​ការស្រាវជ្រាវ​ថ្មី​ទៅ​លើ​សត្វ​ប្រហែលជា​ជួយ​ស្រាយ​ចម្ងល់​មួយ​នេះ​បាន​។

​ការសិក្សា​ទៅលើ​សត្វ​កណ្តុរ​បានឲ្យដឹងថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​ហ្សែ​ន​ដែល​នាំ​ឲ្យ​សក់ និង​ស្បែក​ប្រែ​ពណ៌ និង​ហ្សែ​ន​ដែល​ធ្វើឲ្យ​ប្រែប្រួល​រាងកាយ​ទាក់ទង​នឹង​ការបង្ក​រោគ​។ ការរកឃើញ​ថ្មី​នេះ​បាន​បញ្ជាក់ថា ហ្សែ​ន​ដែល​គ្រប់គ្រង​ការបំពាក់​ពណ៌​លើ​សក់ និង​ស្បែក​ក៏​គ្រប់គ្រង​ទៅលើ​ប្រព័ន្ធ​ភាពស៊ាំ​ដំបូង​របស់​យើង​ដែរ​។ លទ្ធផល​ទាំងនេះ​ប្រហែល​ជា​ជម្រុញ​ដល់​ការយល់ដឹង​របស់​យើង​ទាក់ទង​នឹង​ការ​ស្កូវ​សក់​បាន​។

​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​ពន្យល់ថា "នៅពេល​រាងកាយ​រង​ការវាយប្រហារ​ពី​វីរុស ឬ​បាក់តេរី ប្រព័ន្ធ​ភាពស៊ាំ​ដំបូង​របស់​យើង​នឹង​ធ្វើការ​ខ្លាំង​។ ប៉ុន្តែ អ្នកស្រាវជ្រាវ​និយាយថា ពួកគេ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ទំនាក់ទំនង​ដែល​ពួកគេ​បាន​រក​ឃើញ​រវាង​ការភ្ញោ​ច​ប្រព័ន្ធ​ភាពស៊ាំ និង​ការបំពាក់​ពណ៌​សក់​លើ​សត្វ​កណ្តុរ​។"

​យ៉ាងណាមិញ ការសិក្សា​នេះ​មិន​បាន​បញ្ជាក់​ទៅ​លើ​មូលហេតុ និង​ឥទ្ធិពល​នៃ​ទំនាក់ទំនង​នេះ​ទេ ហើយ​ការស្រាវជ្រាវ​ទៅ​លើ​សត្វ​ច្រើនតែ​មិន​អាច​ធ្វើ​ឡើង​វិញ​លើ​មនុស្ស​បាន​ឡើយ​។ អ្វី​ដែល​នៅ​បន្ត​នោះ​គឺថា ការរកឃើញ​ទំនាក់ទំនង​មួយ​នេះ​នឹង​ជួយ​យើង​យល់ដឹង​អំពី​ជំងឺ​ទាក់ទង​នឹង​ការបំពាក់​ពណ៌​ជាមួយនឹង​ការចូលរួម​របស់​ប្រព័ន្ធ​ភាពស៊ាំ​ដូចជា​ជំងឺ Vitiligo ដែល​ជា​ជំងឺ​មួយ​ប្រភេទ​បង្កឡើង​ដោយ​ការប្រែប្រួល​ពណ៌​ស្បែក​។ វា​កើត​ឡើង​មិន​ដល់​មួយ​ភាគរយ​ឡើយ​លើ​មនុស្ស​យើង​យើង​៕

ចុចអាន ៖

ប្រភព ៖ health.com.kh