អ្នកវ័យ២០ឆ្នាំ គួរធ្វើរឿង៧យ៉ាងនេះ បើចង់ជោគជ័យ១០ឆ្នាំក្រោយ
- 2018-06-25 06:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវ័យ២០ឆ្នាំ គួរធ្វើរឿង៧យ៉ាងនេះ បើចង់ជោគជ័យ១០ឆ្នាំក្រោយ
ចន្លោះមិនឃើញ
ចង់ជោគជ័យនៅវ័យ ៣០ ឆ្នាំមិនមែនជារឿងពិបាកណាស់ណាទេ ឲ្យតែអ្នកពេលស្ថិតនៅអាយុ ២០ ឆ្នាំអ្នកអាចធ្វើរឿងទាំងនេះបាន។
១.ក្ដោបក្ដាប់ព័ត៌មានផ្សេងៗបាន
ចំណេះដឹងគឺជាអំណាច ដែលមិនអាចបដិសេធបាន។ ការក្ដោបក្ដាប់បានព័ត៌មានច្រើន អ្នកនឹងឈានមុខគេមួយជំហានជានិច្ច ព្រោះអ្នកបានដឹងឮរឿងរ៉ាវ ដើម្បីជាដើមទុកនៅពេលក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរតែកែលំអខ្លួនឯង ធ្វើជាមនុស្សមានសារៈសំខាន់ ទើបទៅថ្ងៃមុខអ្នកអាចជោគជ័យបាន។ នេះគឺជាពេលវេលា ដើម្បីធ្វើឲ្យខ្លួនអ្នកក្លាយជាស្ត្រីអស្ចារ្យ។
**២.កុំសង្កត់ធ្ងន់អំពីពេលវេលា**
ពេលវេលាពិតជាដើរលឿន ដូចនេះក្នុងមួយឆ្នាំៗត្រូវអ្នកមិនចាំបាច់រង់ចាំ ឬរ៉ាប់ថ្ងៃឡើយ។ ព្រោះ ១០ ឆ្នាំមិនយូរទេ អ្នកគួរធ្វើខ្លួនតាមសម្រួលតាមលំដាប់លំដោយ ដោយគិតថាពេល ២០ ឆ្នាំអ្នកចូលរៀនសាកលវិទ្យាល័យ ២៥ ឆ្នាំ មានការងារសមរម្យមួយធ្វើ ហើយដល់អាយុ ៣០ គិតគូរធ្វើការងារបន្ត ឬចាប់ផ្ដើមវិនិយោគទុកអ្វីមួយ។
៣.សន្សំលុយ
ភាពតានតឹងដ៏ធំបំផុតនៃជីវិតយុវវ័យ គឺបញ្ហាលុយកាក់នេះឯង។ ដូចនេះទោះជាស្ថិតនៅវ័យ ២០ ឆ្នាំកំពុងនៅរៀនយ៉ាងម៉េចក៏ដោយ ការសន្សំសំចៃពិតជាជួយអ្នកឲ្យល្អប្រពៃ និងជួយអ្នកឲ្យមើលទៅមានភាពចាស់ទុំ។ អ្នកត្រូវតែបែងចែកចំណែកសន្សំជាពីរ-បីផ្នែក ដើម្បីត្រៀមទុកថ្ងៃក្រោយ។
៤.ត្រូវចេះស្ទាត់ជំនាញភាសាផ្សេងៗ
ក្រៅពីភាសាកំណើត អ្នកគួរតែរៀន ២-៣ ភាសាទៀត ព្រោះអ្វីគ្រប់យ៉ាងគឺពឹងផ្អែកលើភាសាអន្តរជាតិ។ ដូច្នេះការនិយាយភាសាជាតិដទៃបានច្រើន អ្នកពិតជាចំណេញនៅពេលប្រឡូកការងារបានច្រើន។
៥.រៀនពីរបៀបវិនិយោគ ឬរបៀបគ្រប់គ្រង
អ្នកអាចរៀនរបៀបវិនិយោគនេះ តាមរយៈវគ្គសិក្សាខ្លីៗមួយចំនួនដោយមិនបាច់ផ្ដោតខ្លាំងពេកទេ។ ព្រោះនៅអាយុ ២០ ឆ្នាំអ្នកត្រូវរៀនជំនាញមួយច្បាស់លាស់ ហើយក្រោយមានការងារធ្វើ និងឱកាសផ្សេងៗ គួរតែទៅរៀនវិជ្ជាវិនិយោគ ឬការគ្រប់គ្រងផ្សេងៗបន្ថែម។
៦.បង្កើតទម្លាប់មួយ
ការបង្កើត និងថែរក្សាទម្លាប់សម្រាប់ខ្លួនអ្នកពីវ័យនេះទៅ នឹងជួយអ្នកច្រើននៅពេលក្រោយ។ ដោយសារការខិតខំប្រឹងប្រែងធ្វើរឿងមួយដែលប្រយោជន៍ ជីវិតអ្នកនឹងជួបតែរឿងវិជ្ជមានរហូត។អាយុ ៣០ ឆ្នាំ គឺជាពេលសំខាន់បំផុតនៃជីវិត ហើយវាក៏ជាពេលដែលអ្វីឲ្យបានសម្រេចផងដែរ។
៧.ស្វែងរកបទពិសោធន៍ច្រើនតាមដែលអាចធ្វើទៅបាន
នៅវ័យ ២០ ឆ្នាំ អ្នកមិនគួររៀនតែមួយមុខទេ ត្រូវស្វែងរកការងារក្រៅម៉ោងដទៃដែលអាចជួយឲ្យអ្នករីកចម្រើននៅពេលបញ្ចប់ការសិក្សា។ បន្ទាប់មកពេលចាប់ផ្ដើមធ្វើការ ក៏មិនគួរធ្វើតែមួយកន្លែងដែរ បែបនេះ ទើបអាចអ្នកដឹង និងស្គាល់ពីសង្គមការងារបានច្រើនជាងអ្នកដទៃ៕
ចុចអាន៖