តាមដាន​ ៤​គូ​ត្រូវ​ប្រយុទ្ធ​ប្រកួត​ចុងក្រោយ​យប់​នេះ

  • 2018-06-25 08:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

World Cup 2018 ឈាន​ដល់​ប្រកួត​ទី​៣​ហើយ ដោយ​រាត្រី​នេះ​​៨​ក្រុម​ ចេញ​ពី​២​ពូល​ត្រូវ​ប្រកួត​យប់​នេះ៖

អ៊ុយរុយហ្គាយ vs រុស្សី (៩​យប់) (ពូលA)

ក្រុម​ទាំង​ពីរ​កក់​​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដូច​គ្នា ឆ្លង​កាត់​២​ប្រកួត​ឈ្នះ​​ទាំង​អស់​ តែ​ត្រូវ​ប្រជែង​យក​លេខ​១​និង​២​នៅ​ប្រកួត​នេះ។ ម្ចាស់​ផ្ទះ​រុស្សី​បើក​ឆាក​មក​បាន​​ល្អ​​ណាស់​ពីរ​ប្រកួត​រក​បាន​៨​គ្រាប់ រហូត​វិញ​តែ​១​គ្រាប់​ប៉ុណ្ណោះ។ ឯ​ខាង​​អ៊ុយរុយហ្គាយ​វិញ​ ត្បិត​តែ​​ទើប​រក​បាន​តែ​២​គ្រាប់ តែ​ពួក​គេ​មិន​ទាន់​របូត​១​គ្រាប់​នៅ​ឡើយ​ទេ។

  • ១១​នាក់​របស់​អ៊ុយរុយហ្គាយ៖ Muslera; Caceres, Gimenez, Godin, Laxalt; C Sanchez, Torreira, Bentancur, De Arrascaeta; Suarez, Cavani ​
  • ១១​នាក់​របស់​រុស្សី៖ Akinfeev; Fernandes, Kutepov, Ignashevich, Zhirkov; Zobnin, Gazinksy; Samedov, Golovin, Cheryshev; Dzyuba

-អារ៉ាប៊ីសាអ៊ូឌីត​ vsអេហ្សីប (៩​យប់) (ពូលA)

នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​សម្រាប់​ពួក​គេ។ ២​ប្រកួត​​​ដំបូង​ចាញ់​ទាំង​២​ប្រកួត​​មាន​០​ពិន្ទុ។

  • ១១​នាក់​របស់​អារ៉ាប៊ីសាអ៊ូឌីត៖ Al-Mosailem; Al-Bulaihi, Howsawi, Al-Breik, Al-Shahrani; Al-Faraj, Otayf, Al-Mogahwi, Al-Dawsari, Bahebri; Muhannad Asiri.
  • ១១​នាក់​របស់​អេហ្សីប៖ El-Hadary; Fathy, Hegazi, Gabr, Abdelshafy; Hamed, Elneny, Trezeguet, Said; Salah, Mohsen.

អេស្ប៉ាញ vs ម៉ារ៉ុក (១យប់)

ម៉ារ៉ុក​​​មិន​ទាន់​មាន​ពិន្ទុ​រាប់​ទេ​ ពោល​យប់​នេះ​ពួក​គេ​លេង​​ត្រឹម​បង្គ្រប់​ការ​ប្រកួត។ តែ​សម្រាប់​អេស្ប៉ាញ​ត្រូវ​ការ​ឈ្នះ​ចាំ​បាច់​ ដើម្បី​ដាច់​ពិន្ទុ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។

  • ១១​នាក់​របស់​អេស្ប៉ាញ៖ De Gea; Carvajal, Ramos, Pique, Alba; Koke, Thiago, Isco, D Silva; Costa, Aspas.
  • ១១​នាក់​របស់​ម៉ារ៉ុក៖ Munir; Hakimi, Saiss, Benatia, Mendyl; El Ahmadi, Ziyach, Boussoufa, Belhanda, Amrabat; Boutaib. ​​​ អ៊ីរ៉ង់ vs ព័រទុយហ្គាល់ (១យប់) អ៊ីរ៉ង់​ត្រូវ​ការ​ឈ្នះ​ដាច់​ខាង​​ដើម្បី​ឡើង​ទៅ​ឈរ​លើ​ព័រទុយហ្គាល់ ខណៈ ព័រទុយហ្គាល់​ត្រូវ​ការ​តែ​ស្មើ​ក៏​អាច​ឈាន​ទៅ​ជុំ​បន្ត​បាន​ដែរ។
  • ១១​នាក់​​របស់​អ៊ីរ៉ង់៖ Beiranvand; Hajsafi, Pouraliganji, Rezaeian, Hosseini; Ezatolahi, Amiri, Ebrahimi, Ansarifard, Taremi; Azmoun
  • ១១​នាក់​​របស់​ព័រទុយហ្គាល់៖ Patricio; Pepe, Fonte, Guerreiro; Soares, W Carvalho, Moutinho, B Silva, Joao Mario; Guedes, Ronaldo ​

អត្ថបទ៖ ហេង សុធារិទ្ធិ