ភ្ញាក់ផ្អើល! ឥណ្ឌា និងសហរដ្ឋអាមេរិក ជាប់ក្នុងចំណោមប្រទេសគ្រោះថ្នាក់បំផុតសម្រាប់ស្រ្តី

  • 2018-06-26 02:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ស្ទង់មតិ​ថ្មី​មួយ​របស់​អ្នក​ជំនាញ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ឥណ្ឌា ជា​ប្រទេស​ដែល​មាន​គ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក​សម្រាប់​ស្រ្តី ដោយសារតែ ហានិភ័យ​ខ្ពស់​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ពលកម្ម​ទាសករ។

មូលនិធិ Thomson Reuters Foundation របស់​សារព័ត៌មាន Reuters បាន​ចេញ​ផ្សាយ​លទ្ធផល​របស់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ នៃ​ការ​ស្ទង់មតិ​របស់​អ្នក​ជំនាញ​ចំនួន ៥០០នាក់ ដោយ​បាន​រក​ឃើញ​ថា ឥណ្ឌា ជា​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី ក៏ដូចជា ការ​ជួញដូរ​មនុស្ស​សម្រាប់​ការងារ​តាម​ផ្ទះ , ការ​បង្ខំ​ឲ្យ​ធ្វើ​ការ , ការ​បង្ខំ​ឲ្យ​រៀបមង្គលការ និង ទាសករ​ផ្លូវ​ភេទ ក្នុង​ចំណោម​ហេតុផល​ដទៃ​ផ្សេង​ទៀត​ផង។

មិនតែប៉ុណ្ណោះ វា​ក៏​ជា​ប្រទេស​ដែល​មាន​គ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក ចំពោះ​ទំនៀមទម្លាប់​វប្បធម៌​ដែល​ជះឥទ្ធិពល​ដល់​ស្ត្រី ដូចជា ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីដ , ការ​វះកាត់​ប្រដាប់​ភេទ​ស្ត្រី , មង្គលការ​កុមារ និង ការ​រំលោភបំពាន​លើ​រាងកាយ ផង​ដែរ។

គួរ​បញ្ជាក់​ថា កាល​ពី​៧ឆ្នាំ​មុន ឥណ្ឌា បាន​ឈរ​នៅ​លំដាប់​លេខ៤ ជា​ប្រទេស​គ្រោះថ្នាក់​បំផុត​សម្រាប់​ស្ត្រី៕

ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​ស្ត្រី ស្ទង់​មតិ​ដោយ Thomson Reuters Foundation៖

#១ ឥណ្ឌា

#២ អាហ្វហ្គានីស្ថាន

#៣ ស៊ីរី

#៤ សូម៉ាលី

#៥ អារ៉ាប៊ីសាអ៊ូឌីត

#៦ ប៉ាគីស្ថាន

#៧ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

#៨ យេមែន

#៩ នីហ្សេរីយ៉ា

#១០ សហរដ្ឋអាមេរិក

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី