មហេសីព្រះអង្គម្ចាស់ Harry ចែករំលែកអាថ៌កំបាំង ៥ ជួយឲ្យក្លាយជាស្រ្តីជោគជ័យ

  • 2018-06-26 06:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​រៀបការ​ចូល​ទៅ​ក្នុង​រាជវង្ស​អង់គ្លេស​រួច​មក មហេសី​របស់​ព្រះអង្គម្ចាស់ Harry បាន​ក្លាយ​ជា​និមិត្ត​រូប​ដ៏​អស្ចារ្យ​មួយ​រូប ក្នុង​ចិត្ត​ស្រ្តី​ទាំង​ឡាយ​នៅ​ជុំវិញ​ពិភព​លោក។

ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែងនៅ​ក្នុង​ឆ្នាំ ២០១៦ Meghan បាន​ក្លាយ​ជា​ អគ្គរាជទូត​ចក្ខុវិស័យ​ពិភព​លោក​នៃ​ប្រទេស​កាណាដា ហើយ​ក៏​មាន​យុទ្ធនាការ​ទឹក​ស្អាត នៅ​ប្រទេសរ៉្វាន់ដា​។ នាង​​ក៏ជា​អ្នក​ធ្វើការ​នៅ​អង្គការ​សហប្រជាជាតិ ជា​អ្នក​តស៊ូ​មតិ ស្វែង​រក​សមភាព​យេនឌ័រ​ និង​​ជួយ​លើក​កម្ពស់​​ស្ត្រី។

នាង​ជា​អ្នក​បង្កើត The Tig ហើយ​​ក៏​ជា​​តារា​សម្តែង​ដ៏​ល្បី​ផង​ដែរ។ នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​នាង​បាន​ធ្វើ ហើយ​​នាង​ក៏​បាន​បង្ហើប​គន្លឹះ​សំខាន់ៗ​ទាំង​ ៥ ជួយ​ឲ្យ​ជោគជ័យ​មក​ដល់​ថ្ងៃ​នេះ។

១. តវ៉ា​ជាមួយ​​អ្វី​​ដែល​អាច​​ប៉ះ​ពាល់​​​​​ដល់​​​ខ្លួន​​អ្នក

Meghan និយាយ​ថា​កាល​នាង​មាន​អាយុ​ ១១​ ឆ្នាំ ពេល​អង្គុយ​នៅ​ក្នុង​ថ្នាក់​រៀន មាន​ពាណិជ្ជកម្ម​​ល្បី​មួយ​បាន​ផ្សាយ​ពី​សាប៊ូ​លាង​ចាន ហើយ​ក្នុង​នោះ​បាន​និយាយ​​ថា "ខ្លាញ់​ប្រឡាក់​ជាប់​ខ្ទះ​ និង​ឆ្នាំង ជា​រឿង​កង្វល់​​បំផុត​សម្រាប់​ស្រីៗ​​ទាំង​អស់​នៅ​អាមេរិក" បន្ទាប់​មក​ក្មេង​ប្រុស​ម្នាក់​ដែល​រៀន​ក្នុង​ថ្នាក់​ជាមួយ​គ្នា បាន​ស្រែក​​បន្ទរ​ឮៗ​ថា "ត្រូវ​ហើយ ស្រីៗ​មិន​អាច​ទៅ​ណា​ឆ្ងាយ​ក្រៅ​ពី​ផ្ទះ​បាយ​ហ្នឹង​ទេ"។

ក្រោយ​​ឮ​ដូច្នេះ Meghan ខឹង​​ឡើង​មុខ​ក្រហម ព្រោះ​​​គិត​ថា​​ដូច​ជា​មើល​ងាយ​ស្រ្តី​ពេក មិន​សុខ​ចិត្ត​​ នាង​បាន​សសរសេ​សំបុត្រ​ ប្តឹង​ទៅកាន់​​មេធាវី​ដែល​គាំពារ​ស្រ្តី និង​អ្នក​ស្រី Hilary Clinton។ ប្រមាណ​ ២-៣ ខែ​ក្រោយ​មក ការ​​ផ្សាយ​ពី​សាប៊ូ​លាង​ចាន ក៏បាន​ប្តូរ​ទៅ​ជា​ " ខ្លាញ់​ប្រឡាក់​ជាប់​ខ្ទះ​ និង​ឆ្នាំង ជា​រឿង​កង្វល់​​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​អាមេរិក" ដោយ​លែង​​ទម្លាក់​កិច្ចការ​នេះ​ ទៅ​លើ​តែ​​ស្រ្តី ដូច​កាល​​ពី​មុន​ទៀត។

២. ផ្តល់​តម្លៃ​ដល់​ខ្លួន​ឯង

​Meghan និយាយ​ថា "នាង​មិន​ដែល​ចង់​ធ្វើ​ជា​ស្រ្តី​ ចាំតែ​​ហូប​ឆ្ងាញ់ គេង​ស្រួល​នោះ​ទេ ប៉ុន្តែ​នាង​ចង់​ក្លាយ​ជា​មនុស្ស​​ស្រី​ដែល​ មាន​ការងារ​​ធ្វើ​ដោយ​ខ្លួន​ឯង"។

៣. ត្រូវ​ពេញ​ចិត្ត​ពណ៌ស្បែក​របស់​ខ្លួន

កាល​នាង​នៅ​អាយុ​ខ្ទង់​ ២០ ឆ្នាំមាន​មនុស្ស​ជា​ច្រើន​បាន​រិះ​គន់​ពី​ពណ៌​សម្បុរ គីឡូ ការ​តុប​តែង​ខ្លួនជាដើម ប៉ុន្តែ​នាង​មិន​ខ្វល់​ទេ អ្វី​ដែល​សំខាន់​គឺ​​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត ទើប​ហៅ​​ថា​សុភមង្គល​ពិត។ ព្រោះ​ពាក្យ​សម្តី​អ្នក​ដទៃ​គ្រាន់​​តែ​ជា​របស់​បន្ទាប់​បន្សំ​ដែល​ហោះ​កាត់​ត្រចៀក​តែ​ប៉ុណ្ណោះ។

៤. មាន​គោល​ដៅ​ដ៏​ឆ្លាត​វៃ​សម្រាប់​ខ្លួន​ឯង

នាង​​​មាន​គម្រោង​ការ​សម្រាប់​ខ្លួន​ឯង​ច្បាស់​លាស់​មួយ​ទៅ​ថ្ងៃ​អនាគត ទោះបីត្រូវជួបបញ្ហា​លំបាក​យ៉ាង​ណា​ក៏​មិន​បោះ​បង់​ចោល​ដោយ​ងាយៗ​​ដែរ ហើយទោះជា​​អ្វីៗ​មិន​​រលូន​ដូច​ដែល​បាន​គ្រោង​ទុក ក៏​​ត្រូវ​​តែ​បន្ត​រហូត​​ឲ្យ​បាន​ដូច​បំណង។

៥. គាំ​ទ្រ​​​លើក​ទឹក​ចិត្ត​ស្ត្រី​ដូច​គ្នា

Meghan Markle បាន​និយាយ​ថា "​យើង​ជា​មនុស្ស​ស្រី​ដូច​គ្នា គួរ​ចេះ​​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​រួប​រួម​គ្នា​ការពារ​សិទ្ធិ​​ស្រ្តី​កុំ​ឲ្យ​គេ​​ជិះ​ជាន់​ និង​មើល​ស្រាល"៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ដេត ឈុនអីុ