បែងចែកឲ្យដាច់ Hacker មានល្អ មានអាក្រក់ កុំម៉ៅទាំងអស់
- 2018-06-27 01:32:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែងចែកឲ្យដាច់ Hacker មានល្អ មានអាក្រក់ កុំម៉ៅទាំងអស់
ចន្លោះមិនឃើញ
ឲ្យតែនឹកដល់ឈ្មោះ Hacker មនុស្សជាច្រើនគិតដល់បុគ្គលអាក្រក់ ដែលបង្កការខូចខាតនិងនាំអសន្តិសុខដល់សង្គម។ ក្នុងន័យសាមញ្ញអាចថាត្រឹមត្រូវ ប៉ុន្តែបើសិក្សាឲ្យស៊ីជម្រៅ Hacker មិនដូចគ្នាទាំងស្រុងនេះទេមានការបែងចែកមនុស្សល្អនិងអាក្រក់ ហើយការហៅក៏ខុសគ្នាតាមសកម្មភាពរបស់ពួកគេ។
១.Black Hat Hackers:
ត្រូវបានគេស្គាល់ជា Crackers ដែលអ្នកនិយមឃើញចុះផ្សាយលើសារព័ត៌មាន ជុំវិញបុគ្គលណាម្នាក់ដែលបានលុកលុយប្រព័ន្ធសុវត្ថិភាពឬចន្លោះប្រហោងរបស់ធនាគារឬអាជីវកម្ម ក្នុងការលួចយកព័ត៌មានទាក់ទងនឹងកាតឥណទានឬលុយសុទ្ធ។ ប្រភេទ Hackerនេះ ពោរពេញទៅដោយចំណេះដឹងនិងបទពិសោធន៍អនុវត្តជាច្រើនឆ្នាំ។
២.White Hat Hackers:
ជាប្រភេទបុគ្គលដែលមានសីលធម៌ ប្រលូកក្នុងការ Hack ដើម្បីជួយសង្គ្រោះពិភពលោក។ White Hat នឹងជួយអ្នកក្នុងការបំផ្លាញចោល Virus និង Malware ពី System នៃក្រុមហ៊ុនឬស្ថាប័នណាមួយ ពោលគឺជាការប្រឆាំងនឹងក្រុម Black Hat។ ភាគច្រើនបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកប្រព័ន្ធសុវត្ថិភាពនិងវិទ្យាសាស្ត្រកុំព្យូទ័រ ហើយមានការទទួលស្គាល់នូវវិញ្ញាបនបត្រចេញពី EC-Council។
៣.Grey Hat Hackers:
ក្រៅពីពិភពសនិងខ្មៅ ពណ៌ប្រផេះក៏បានជ្រៀតចូលក្នុងវិស័យ Hack ដោយបុគ្គលប្រភេទនេះពុំប្រើចំណេះដឹងរបស់ខ្លួនក្នុងការចូលលួចទិន្នន័យឬថវិការបស់នរណាម្នាក់ឡើយ យ៉ាងច្រើនត្រឹមអុកឡុកគេហទំព័រមួយចំនួន ពោលជាការលេងសើចធម្មតា និងគ្មានផែនការវាយប្រហារធំដុំដូច Black Hat Hackers ឡើយ។
៤.Script Kiddie:
ជាទូទៅមិនខ្វល់ពីការ Hack អាចថាមានភាពស្រដៀងនឹង Green Hats ដោយត្រឹមចម្លងកូដ ប្រើក្នុងគោលដៅវាយប្រហារលេងសើច ឬតាមមធ្យោបាយទាញយក Software លើអ៊ីនធឺណិតណាមួយ និងសិក្សាពីវិធីប្រើតាមវីដេអូលើ YouTube។
៥.Green Hat Hackers:
ខុសពី Script Kiddies ប្រភេទបុគ្គលនេះខ្វាយខ្វល់ពីចំណេះដឹង Hack និងព្យាយាមសិក្សាឲ្យក្លាយជា Hacker ពេញលេញមួយរូប។ រមែងចោទសួរជាសំណួរមូលដ្ឋានគ្រឹះមួយចំនួន ក្នុងសមាគម Hacker លើបណ្តាញអ៊ីនធឺណិត។
៦.Red Hat Hackers:
ឈរលើគោលជំហរជួយសង្គ្រោះពិភពលោក និងប្រឆាំងក្រុម Black Hat ដូចទៅនឹង White Hat អ៊ីចឹងដែរ។ ប៉ុន្តែខុសត្រង់ដំណើរការអនុវត្តផ្ទាល់ ព្រោះជាការតបតធំក្នុងគោលដៅផ្ដួលក្រុម Black Hat ឲ្យបានជោគជ័យ រហូតអាចឈានដល់ការបំផ្លិចបំផ្លាញ System ទាំងមូលថែមទៀតក៏មាន។
៧.Blue Hat Hackers:
ជា Hacker ដែលមានបំណងសងសឹកលើបុគ្គលណាម្នាក់ ពោលគឺរំអុកទៅលើបុគ្គលដែលក្រុមនេះខឹងសម្បា ហើយរាល់ការអុកឡុកប្រើតាមមធ្យោបាយវាយប្រហារក្នុង DoS។
ប្រភព: https://www.malwarefox.com/types-of-hackers/
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
មុខងារថ្មីមួយទៀត អាចឲ្យមើលថាមួយថ្ងៃៗចាយពេលប៉ុន្មានម៉ោងលើ Facebook
ប្រើទូរសព្ទរាល់ថ្ងៃ ឆ្លើយបានទេ ប្រព័ន្ធសុវត្ថិភាពណាដែលអ្នកគិតថាស្រួលប្រើ?