ប្រើទូរសព្ទ​រាល់​ថ្ងៃ ឆ្លើយ​បាន​ទេ ប្រព័ន្ធ​សុវត្ថិភាព​ណា​ដែល​អ្នក​គិត​ថា​ស្រួល​ប្រើ?

  • 2018-06-26 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ទិន្នន័យ​ជាច្រើន​ ដែល​អ្នក​បាន​រក្សាទុក​ក្នុង​ទូរសព្ទ។ ដើម្បី​សុវត្ថិភាព​ អ្នកប្រើ​វិធីសាស្រ្ត​ដើម្បី​​ Lock និង​ Unlock ទូរសព្ទ​របស់​អ្នកដូចជា Password, PIN Code, Pattern Lock, Fingerprint Sensor, Facial Recognition, Iris Scanner, Intelligent Scan, Smart Lock(On-Body Detection, Trusted Places, Trusted Face, Trusted Devices)។

ចុះ​មួយ​ណា​ល្អ​បំផុត​ក្នុង​ការ​ប្រើប្រាស់​។

១) Password

  • ចំណុច​ល្អ​៖ ពាក្យ​សម្ងាត់​រឹងមាំ​ មាន​សុវត្ថិភាព​។
  • ចំណុច​មិន​ល្អ​៖ មិន​សូវ​ស្រួល​ប្រើ​ តម្រូវ​វាយ​បញ្ចូល​ច្រើន​ដង​រាល់​ថ្ងៃ​។
  • ពេល​ប្រើ​៖ ពេល​ត្រូវការ​កម្រិត​សុវត្ថិភាព​ខ្ពស់​បំផុត​។

ពាក្យ​សម្ងាត់​ ជា​វិធី​រឹងមាំ​មួយ​ ក្នុង​ការ​ Lock ទូរសព្ទ​ ដែល​ស្ទើរតែ​មិន​អាច​បំបែក​បាន​ អាច​ធានា​ទូរសព្ទ​ ទិន្នន័យ​ក្នុង​នោះ​មាន​សុវត្ថិភាព​។

តែពាក្យ​សម្ងាត់​ ត្រូវការ​បញ្ចូល​រាល់​ពេល​ Unlock ចូល​ប្រើ​ទូរសព្ទ​ មិន​សូវ​ស្រួល​នោះ​ទេ​ ចុះ​បើ​អ្នក​ប្រញាប់​បើក​ប្រើ​ អាច​ពិបាក​។

២) PIN Code

  • ចំណុច​ល្អ​៖ ងាយស្រួល​បញ្ចូល​ជាង​ពាក្យ​សម្ងាត់​។
  • ចំណុច​មិន​ល្អ​៖ ប្រើ PIN Code រឹងមាំ​ អាច​ពិបាក​ចងចាំ​។
  • ពេល​ប្រើ​៖ ជា​ជម្រើស​ Backup សម្រាប់​ជម្រើស​ Biometric security (ស្កេន​មុខ​ ឬ​ស្កេន​ម្រាម​ដៃ​)។

PIN Code មាន​ភាព​សាមញ្ញ​ជាង​ ពាក្យ​សម្ងាត់​។ Android អាច​ឲ្យ​ប្រើ​លេខ​ PIN ដល់​ទៅ​ ១៦ ខ្ទង់​ តែ​ពិបាក​ក្នុង​ការ​ចងចាំ​។​

៣) Pattern Lock

  • ចំណុច​ល្អ​៖ សាមញ្ញ​ ងាយស្រួល​ប្រើ​។
  • ចំណុច​មិន​ល្អ​៖ មនុស្ស​ភាគច្រើន​ ប្រើ​ទម្រង់​គំនូស​សាមញ្ញ​ ងាយ​​ស្មាន​ដឹង​។
  • ពេល​ប្រើ​៖ បើ​មិន​មាន​មុខងារ​ស្កេន​ម្រាមដៃ​ និង​មិន​ចូលចិត្ត​ PIN។

Pattern lock តម្រូវ​ប្រើ​គំនូស​ រៀប​ជា​រាង​ណា​មួយ​ ភ្ជាប់​ពី​ចំណុច​មួយ​ទៅ​មួយ​។ មនុស្ស​ភាគច្រើន​ ប្រើ​រាង​គំនូស​ងាយ​ៗ ព្រោះ​មិន​ចង់​ពិបាក​ ពេល​ភ្លេច​ ដែល​នេះ​ក៏​អាច​ងាយ​នឹង​ទាយ​ដឹង​ផង​ដែរ​។

៤) Fingerprint Sensor

  • ចំណុច​ល្អ​៖ លឿន​រហ័ស​ និង​មាន​សុវត្ថិភាព​។
  • ចំណុច​មិន​ល្អ​៖ ​ទីតាំង Sensor មាន​ការ​ផ្លាស់ប្ដូរ​។
  • ពេល​ប្រើ​៖ មាន​ជា​ Default សម្រាប់​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​។

Fingerprint sensor បច្ចុប្បន្ន​ មាន​បំពាក់​ច្រើន​លើ​ទូរសព្ទ​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​ជា​វិធីសាស្ត្រ​ចូលចិត្ត​ប្រើ​ជាង​គេ​ ដោយសារ​រហ័ស​ ងាយស្រួល​ប្រើ​ និង​មាន​សុវត្ថិភាព​។

មិនមែន​គ្រប់​ Fingerprint sensor បំពាក់​លើ​ទូរសព្ទ​មាន​គុណភាព​ស្មើគ្នា​នោះ​ទេ​ ដោយ​ខ្លះ​ប្រើ​បាន​រហ័ស​ ខ្លះ​មិន​សូវ​។ ​ចំពោះ​ទីតាំង​ ម៉ូដែល​ខ្លះ​ស្ថិត​នៅ​ចំណុច​កណ្ដាល​ផ្នែក​ក្រោយ​។ មុខងារ​សុវត្ថិភាព​នេះ​ មិន​អាច​ប្រើ​បាន​ ពេល​ពាក់​ស្រោម​ដៃ​នោះ​ទេ​ ដែល​តម្រូវ​មាន​វិធី​ Backup មួយ​តង់​ទៀត​ ពេល​មិន​ដំណើរការ​ ក្នុង​ការ​ Unlock ទូរសព្ទ​។

៥) Facial Recognition

  • ចំណុច​ល្អ​៖ រហ័ស​ អាច​ Unlock ទូរសព្ទ​ ត្រឹម​ក្រឡេក​មើល​។
  • ចំណុច​មិន​ល្អ​៖ មិន​សូវ​ជា​មាន​សុវត្ថិភាព​នោះ​ទេ​ ពេល​បច្ចុប្បន្ន​។
  • ពេល​ប្រើ​៖ បើ​មិន​ចូល​ប្រើ​កម្មវិធី​ទាក់ទង​នឹង​លុយកាក់​ (Banking ឬ Payment)​។

Android ផ្ដល់​មុខងារ​ Unlock ប្រើ​ផ្ទៃ​មុខ​ ក្នុង​ឆ្នាំ​ ២០១១ តែ​មាន​បញ្ហា​ ដោយ​អាច​បំបែក​បាន​ត្រឹម​ប្រើ​រូបថត​។

Face recognition មាន​ពីរ​ប្រភេទ​៖

  • Face ID របស់​ Apple ប្រើ​ Infrared sensor ពិនិត្យ​ទិដ្ឋភាព​ 3D របស់​មុខ​ ដោយ​អះអាង​ណា​ មាន​ភាព​ត្រឹមត្រូវ​ជាង​ Fingerprint scanner ដល់​ទៅ​ ២០ដង​។
  • ប្រភេទ​ទី​ពីរ​បាន​ប្រើ​លើ​ Device ដូចជា​ Galaxy S9 និង​ OnePlus 5T ជាមួយ​នឹង​រូបភាព​ 2D បាន​ថត​ដោយ​កាមេរ៉ា​មុខ​។ នេះ​មាន​ភាព​រហ័ស​ តែ​ងាយស្រួល​បំបែក​។

៦) Iris Scanner

  • ចំណុច​ល្អ​៖ ជា​ទម្រង់​សុវត្ថិភាព​មួយ​ប្រភេទ​នៃ​ Biometric ID។ -​ ចំណុច​មិន​ល្អ​៖ អាច​មិន​ដើរ​ ពេល​ពន្លឺ​ភ្លឺ​ ឬ​ ពាក់​វ៉ែនតា​។
  • ពេល​ប្រើ​៖ បើ​ចង់​ប្រើ​ ពី​លើ​ Fingerprint scanner របស់​ទូរសព្ទ​។

មុខងារ​ស្កេន​ប្រស្រីភ្នែក​ ជា​ទម្រង់​មាន​សុវត្ថិភាព​មួយ​នៃ​ Biometric ID អាច​ថា​នៅ​លើ​ Finterprint។

Iris scanner ស្កេន​ភ្នែក​ទាំង​គូរ​ លឿន​ ត្រឹមត្រូវ​ និង​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ ប្រើ​ជាមួយ​កម្មវិធី​ទាក់ទង​នឹង​លុយ​។

Iris scanner មាន​បញ្ហា​ គាំង​មិន​ដើរ​ ក្នុង​ស្ថានភាព​មាន​ពន្លឺ​ភ្លឺ​ និង​ពេល​ពាក់​វ៉ែនតា​ ឬ​ពាក់​ Lens ភ្នែក​។

៧) Intelligent Scan

  • ចំណុច​ល្អ​៖ ជា​ការ​បន្សំ​ល្អ​បំផុត​នៃ​មុខងារ​ស្កេន​មុខ​ និង​ប្រស្រីភ្នែក​។
  • ចំណុច​មិន​ល្អ​៖ មិន​សូវ​មាន​សុវត្ថិភាព​ ពេល​ប្រើ​កម្មវិធី​ទាក់ទង​នឹង​លុយ​ (Payment)។
  • ពេល​ប្រើ​៖ បើ​អ្នក​ប្រើប្រាស់​ត្រឹម​ Face recognition។

Intelligent Scan ជា​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ បង្កើត​ដោយ​ Samsung និង​ប្រើ​លើ​ Galaxy S9។ នេះ​បាន​រចនា​ គួបផ្សំ​អត្ថប្រយោជន៍​នៃ​ Facial recognition (ស្កេន​មុខ​) និង​ Iris scanning (ស្កេន​ប្រស្រីភ្នែក​)។

ដំបូង​ស្កេន​មុខ​ បើ​មិន​ដើរ​ ដោយ​ខ្វះ​ពន្លឺ​ ប្រព័ន្ធ​ស្កេន​ប្រស្រី​ភ្នែក​ ហើយ​បើ​មិន​ដើរ​ ប្រព័ន្ធ​ផ្គួប​គ្នា​ទាំង​ពីរ​។

៨) Smart Lock

ជា​ការ​បន្ថែម​ជម្រើស​សុវត្ថិភាព​ Android ផ្ដល់​មុខងារ​ ៥ ក្នុង​ Smart Lock អាច​ Unlock ទូរសព្ទ​បាន​។

  • On-body detection អាច​ Unlock ពេល​ស្ថិត​ក្នុង​ហោប៉ៅ​ ឬ​កាបូប​។

  • Trusted places អាច​ Unlock ពេល​ស្ថិត​នៅ​ទីតាំង​ណាមួយ​ ដូចជា​ផ្ទះ​ សាលា​ ឬ ការិយាល័យ​។

  • Trusted devices អាច​ Unlock ពេល​ភ្ជាប់​ប្រើ​ Bluetooth device ដូចជា​ Smartwatch។

  • Trusted face អាច​ Unlock ដោយ​ប្រើ​មុខ​។

  • Voice Match អាច​ Unlock ដោយ​និយាយ​ថា​ OK Google ជា​ជម្រើស​ល្អ​ បើ​អ្នក​ឧស្សាហ៍​ប្រើ​ Google Assistant៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី