OnePlus 6 មានតម្លៃប្រហែលពាក់កណ្ដាល iPhone X ប្រើ RAM ដល់ទៅ 8GB។ ផ្អែកលើការបង្ហោះ និងការជជែកនានាលើ Forum (ស្រុកគេ) នេះបញ្ហា OnePlus 6 បានជួប ព្រមជាមួយវិធីគួរដោះស្រាយ។
បញ្ហា៖ ថ្មខ្សោយ និងឡើងកម្ដៅ
ទូរសព្ទថ្មី ឡើងកម្ដៅ និងស៊ីថាមពលថ្មច្រើន ពីរបីថ្ងៃដំបូង ជារឿងធម្មតា ដោយសារការដំឡើងកម្មវិធី និងកម្រិតប្រើប្រាស់ច្រើន។ តែបើសិនបញ្ហានេះ នៅតែបន្តត្រូវធ្វើសកម្មភាពខ្លះ។
ដំណោះស្រាយអាចសាកប្រើបាន៖
- ចូលទៅកាន់ Settings > About Phone > Check for updates ហើយប្រាកដថាបានប្រើជំនាន់ចុងក្រោយ។
- ចុចប៊ូតុង Power ឲ្យជាប់ រួចចុច Reboot។ ការបិទបើកទូរសព្ទ ពិសេសជាលើកទីមួយ អាចផ្ដល់ភាពខុសគ្នាច្រើនដែរ ពេលខ្លះ។
- Backup គ្រប់យ៉ាងជាមុន រួចចូលទៅកាន់ Settings > Backup and reset> Factory data reset> Reset phone > Erase everything។ ពេល Device reboots សាកប្រើ Setting ថ្មី ដោយមិន Restore ពី Backup រួចពិនិត្យមើលបើបញ្ហាថ្ម បានដោះស្រាយ ឬអត់។
បញ្ហា៖ សំឡេង Calls ស្ងាត់ ពេលប្ដូរទៅ Speakerphone
ពេលចុចប្ដូរទៅ Speakerphone កំឡុងពេល Call សំឡេងស្ងាត់ ខណៈប្ដូរត្រលប់វិញ ក៏មិនលឺសំឡេងដែរ ដោយត្រូវការផ្ដាច់ រួច Call សារថ្មី។
ដំណោះស្រាយអាចសាកប្រើបាន៖
- ចូលទៅកាន់ Settings > About Phone > Check for updates ហើយប្រាកថាប្រើជំនាន់ប្រព័ន្ធចុងក្រោយ។
បញ្ហា៖ Notifications កម្របង្ហាញ
ម្ចាស់ OnePlus 6 មួយចំនួន រិះគន់ពីរឿង Notifications ក្របង្ហាញ។
ដំណោះស្រាយអាចសាកប្រើបាន៖
- ចូលទៅកាន់ Settings > Battery > Battery optimization ហើយចុចលើកម្មវិធី ជួបបញ្ហា រួចជ្រើសរើស Don't optimize។ ហើយក៏គួរចុចលើ សញ្ញាចុចបញ្ឈរបីគ្រាប់នៅជ្រុងលើខាងស្តាំ ដោយប្រាកដថា Advanced optimization បានបិទ។
- ចូលទៅកាន់ Settings > Alert slider ហើយប្រាកដថា alert slider នៅជ្រុងលើខាងស្ដាំបានបិទ។
- ប្រាកដថា Gaming mode បានបិទ ឬចូលទៅកាន់ Settings > Advanced > Gaming mode រួចចុចលើប៊ូតុងបិទ Block notifications។
- ចូលទៅកាន់ Settings > Apps រួចពិនិត្យ Notifications settings សម្រាប់បញ្ហាកម្មវិធីណាមួយ។
បញ្ហា៖ Auto brightness ភ្លឺមិនគ្រប់គ្រាន់
មនុស្សមួយចំនួនបង្ហាញថា Auto brightness លើ OnePlus 6 ដំណើរការមិនប្រក្រតី ដោយភ្លឺភ្លឹបភ្លែតៗ ប្រើចំថ្ងៃ និងងងឹតជាងធម្មតា។
ដំណោះស្រាយអាចសាកប្រើបាន៖
- ចូលទៅកាន់ Settings > Display ហើយប្រើប៊ូតុង Brightness slider ក្រោម Adaptive brightness ដើម្បីកំណត់កម្រិតពន្លឺទាបបំផុត រួចសាក Test មើល។
បញ្ហា៖ Wi-Fi ប្រើៗដាច់
ស្មាតហ្វូន ភ្ជាប់ប្រើ Wi-Fi តិចដាច់ៗ យឺត ពីពេលមួយទៅពេលមួយ។
ដំណោះស្រាយអាចសាកប្រើបាន៖
- បិទបើក OnePlus 6 និង Wi-Fi router។
- ចូលទៅកាន់ Settings > Wi-Fi -> Wi-Fi preferences ហើយប្រាកដថា Wi-Fi on during sleep បានកំណត់ទៅ Always។
- ចូលទៅកាន់ Settings > Backup and reset > Reset network settings > Reset settings ហើយកំណត់ Wi-Fi connection ថ្មី។
- ចូលទៅកាន់ Settings > About Phone > Check for updates ហើយប្រាកដថា OnePlus 6 ប្រើប្រព័ន្ធចុងក្រោយ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖
DigitalTrends
ប្រែសម្រួល៖ ប៊ុនធឿន