លេច​ធ្លាយ​សម្បក​ iPhone 9 បង្ហាញ​រាង​ច្បាស់​

  • 2018-06-24 07:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ BGR បាន​បង្ហោះ​រូបភាព​បង្ហាញ​ពី​សម្បក​ការពារ​របស់​ iPhone 9 ដែល​អះអាង​ថា​ទទួល​បាន​ពី​ក្រុមហ៊ុន​ផលិត​សម្បក​ការពារ​ឈ្មោះ​ Ghostek។

តាម​រយៈ​រូប​សម្បក​នេះ​គេ​អាច​ឃើញ​ពី​រូបរាង​របស់​ iPhone 9 ដែល​មាន​ប្រើ​អេក្រង់​ទំហំ​ ៦,១ អ៊ីញ​ មាន​ក្បាល​ឆក​ ជា​អេក្រង់​ប្រភេទ LCD។ រូបរាង​របស់​វា​ដូច​គ្នា​ទៅ​នឹង iPhone X ស្ទើរ​បេះដាក់​ ប៉ុន្តែ​ខុស​ត្រង់​មាន​កាមេរ៉ា​ត្រឹម​មួយ​គ្រាប់។

iPhone ប្រើ​អេក្រង់​ LCD នេះ​ គេ​ជឿ​ថា​នឹង​ប្រកាស​ចេញ​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ ដំណាល​គ្នា​ជា​មួយ​នឹង​ iPhone ប្រើ​អេក្រង់​ OLED ចំនួន​ពីរ​ម៉ូដែល​ផ្សេង​ទៀត។ iPhone 9រំពឹង​ថា​មាន​តម្លៃ​ធូរ​ថ្លៃ​ចន្លោះ​ពី​ ៦០០ ទៅ ៧០០ ដុល្លារ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី