អ្នកចូលរួមលេងសុទ្ធ​តែ​ឈុត​ខ្មៅ​ កម្មវិធី​សម្ពោធ​រឿង​ "បាត​ដៃ​ខ្មៅ"​ ល្ងាច​មិញ

  • 2018-06-27 03:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ ភាពយន្ត​ខ្នាតធំ រឿង "បាត​ដៃ​ខ្មៅ"​ ដែល​ជា​សមិទ្ធផល​ថ្មី​មួយ​របស់​ Sabay Digital Plus រួម​សហការ​ជាមួយ​ Studio 4 បាន​ដាក់​សម្ពោធ​បញ្ចាំង​លើក​ដំបូង​ ដោយមានការចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស ផលិតករ តួសម្តែង រួមទាំងអ្នកធ្វើការពាក់ព័ន្ធវិស័យភាពយន្ត​ច្រើន​កុះករ។

ក្នុង​ចំណោម​អ្នក​ចូល​រួម​ទាំង​អស់ ភាគ​ច្រើន​ពួក​គាត់​សុទ្ធ​តែ​ស្លៀក​ឈុត​ខ្មៅ​​ដូច​ៗ​គ្នា​ក្នុង​ឱកាស​នេះ​។ នេះ​ដោយ​សារ​តែ​ពណ៌​ខ្មៅ​គឺ​ត្រូវ​ជាមួយ​នឹង​សាច់​រឿង ពោល​គឺ​ចំណង​ជើង​រឿង "បាត​ដៃ​ខ្មៅ" ធ្វើ​ឲ្យ​ឱកាស​ចូលរួម​កម្មវិធី​នេះ​កាន់​តែ​ពិសេស និងប្លែកមួយកម្រិត​ទៀត។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​ គឺកម្មវិធី​ដាក់​សម្ពោធ​ភាពយន្ត​នេះ​ក៏​មាន​វត្តមាន​ចូលរួម​កិត្តិយស​ពី​សំណាក់​ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កញារីទ្ធ និង​លោក​ជំទាវ ព្រម​ទាំងឯកឧត្តម​ ហ៊ុន​ ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផង​ដែរ។

ទស្សនា​រូប​ភាព​អ្នក​ចូលរួម​កម្មវិធី​សម្ពោធ​រឿង "បាតដៃខ្មៅ" ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម