អ្នក​ឃើញ​អាគារ​នេះ បែប​មិន​ដឹង​ទេ​ថា​ពី​មុន​ធ្លាប់​ជា​ទីតាំង​សាលា IT ដ៏​ល្បី​មួយ

  • 2018-06-27 02:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អគារ​សាកលវិទ្យាល័យ​អាយ​អាយ​ស៊ី​នៃ​បច្ចេកវិទ្យា (IIC) បាន​ផ្លាស់ប្តូរ​រូបរាង​ថ្មី​ កាន់​តែ​ឡូយ​ទំនើប​ជំនួស​អតីត​ទី​កន្លែង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា។។

ក្រោយ​បាន​ផ្លាស់ប្ដូរ​ទីតាំង​​ថ្មី​នៅ​​ម្តុំ​ចាក់​អង្រែ​តាម​ផ្លូវ​ជាតិ​លេខ ២ អគារ​សាលា​ឯកជន​នេះ​ត្រូវ​បាន​ទុកចោល ទើប​ក្រោយ​មក​ត្រូវ​បាន​គេ​អភិវឌ្ឍ​សាងសង់​ជា​ធនាគារ​កម្ពស់​កប់​ពពក​មួយ។

លោក​ធីម ច័ន្ទរិទ្ធី អ្នក​បង្កើត​កម្មវិធី MOON OS ក៏​ធ្លាប់​ជា​អតីត​សិស្ស​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​មួយ​នេះ​។

សាកលវិទ្យាល័យ​អាយអាយស៊ី​នៃ​បច្ចេកវិទ្យា​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ 2008 វិវត្តន៍​ពី​វិទ្យាស្ថាន​អន្តរជាតិ​នៃ​កម្ពុជា ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ 1999។ សាកលវិទ្យាល័យ​ឯកជន​នេះ​បាន​អនុវត្ត​ប្រព័ន្ធ​ឥណទាន​នៅ​ក្នុង​កម្មវិធី​សិក្សា​ ពី​ថ្នាក់​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត និងមាន​បណ្តុះបណ្តាល​ជំនាញ​ដូចជា​ផ្នែក​កុំព្យូទ័រ ភាសាអង់គ្លេស រួម​ជំនាញអាជីវកម្មជាច្រើនទៀត៕

អគារ​សាកលវិទ្យាល័យ IIC ថ្មីនៅម្តុំ​ចាក់​អង្រែក្រោម

អាន​ព័ត៌មាន​ផ្សេងៗ​ទៀត

អត្ថបទ៖ ប៊ុណ្ណារ៉ា