ពិតជាមិនធម្មតា! វីដេអូរ៉ូប៉ូត AI ឆ្លើយឆ្លងជាមួយមនុស្ស ស្នាដៃអតីតសិស្សព្រះកុសុមៈ
- 2018-06-26 05:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាមិនធម្មតា! វីដេអូរ៉ូប៉ូត AI ឆ្លើយឆ្លងជាមួយមនុស្ស ស្នាដៃអតីតសិស្សព្រះកុសុមៈ
ចន្លោះមិនឃើញ
កន្លងមកប្រិយមិត្តប្រហែលជាបានដឹងពី ស្នាដៃបង្កើតថ្មីដ៏អស្ចារ្យរបស់យុវជនមួយក្រុមមកពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដែលរួមគ្នាបង្កើតបានក្បាលមនុស្សយន្ត(រ៉ូប៉ូត) មួយមានបំពាក់បច្ចេកវិទ្យា AI(Artificial intelligence) អាចនិយាយឆ្លងឆ្លើយជាមួយមនុស្ស។ តោះ! កុំឲ្យខាតពេលយូរមកមើលបន្តិចថា តើមនុស្សយន្តឆ្លាតដល់កម្រិតណា?
តាមការឲ្យដឹងពីក្រុម Robocam ដែលជាអ្នកបង្កើតមនុស្សយន្តនេះបានប្រាប់ Sabay ថា ក្រុមរបស់ពួកគេកំពុងតែមមាញឹកក្នុងការភ្ជាប់ដៃជើង និងដងខ្លួនដើម្បីឲ្យចេញជារូបរាងមនុស្សយន្តមួយជំហរតែម្ដង។
ក្បាលមនុស្សយន្តនេះកើតចេញបានដោយសមាជិកចំនួន៤រូបដូចជាលោក ជ្រិន ជីវ៉ា ជាអ្នកសរសេរកម្មវិធី(program) បញ្ចូលក្នុង robot ទាំងមូលឲ្យដំណើរការ 80% នៃប្រព័ន្ធតំណើរការទាំងមូល។ លោកកែវ មនោរម្យ ជាអ្នករៀបចំផ្នែកមេកានិច ក្បាលមនុស្សយន្ត និងបង្កើតរូបរាងក្បាលមនុស្ស ដោយប្រើប្រាស់3D printer ។ គាត់គឺជំនាញមេកានិច និង អេឡិចត្រូនិច។ លោក ហ៊ន ម៉េងហ័ង ជាអ្នករចនាបន្ទះឈីបធ្វើរ៉ូប៉ូត និងមួយរូបទៀតឈ្មោះ សុភ័ណ វោហា ជាប្រធានក្រុម។
កុំភ្លេចតាមដាន ដំណើរការបង្កើតចេញជាមនុស្សយន្តនេះ ក្រុមការងារនឹងចុះផ្សាយជូននៅពេលក្រោយ៕